**ប៉េកាំង នឹងប្រឹងប្រែង សង្រ្គោះជនជាតិចិន ដែលធ្លាក់ចូលក្នុងអន្ទាក់នៃអំពើឆបោក**បទវិភាគ៖ប្រទេសទាំងពីរចិននិងអាមេរិកត្រូវរួមគ្នារ៉ាប់រងទំនួលខុសត្រូវរបស់ប្រទេសធំ ដើម្បីជំរុញ “ការផ្ដល់ជាប្រយោជន៍ដល់ពិភពលោក”**ទឹកកកនិងព្រិលក៏ជាភ្នំមាសភ្នំប្រាក់ដែរ**ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់៖ សម្តេចតេជោ ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»**ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ ណុប​ នរិន្ទ ណែនាំឲ្យក្រុមការងារបន្តសហការគ្នា​ លេីការងារ​ Hotline ឲ្យកាន់តែមានប្រសិទ្ធភាព​បន្ថែមទៀត**ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ស្នើឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងកម្ពុជា- អ៊ីរ៉ង់ ឱ្យបានញឹកញ៉ាប់ ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ**ឧត្តមសេនីយ៍​ឯក​ ហោ​ សំអាត​ អញ្ជើញ​សំណេះសំណាលជាមួយក្រុមកីឡាករនៃក្លឹបបាល់ទាត់ឌីជីថល**គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិ និងអ្នកស្ម័គ្រចិត្តនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចំនួន៣៩នាក់ ទទួលបានវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពី «ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងប័ណ្ណផ្សព្វផ្សាយក្នុងសហគមន៍»**ឯកឧត្តម ចាន់ សុធា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រប្រចាំប្រទេសពាក់កណ្តាលអាណត្តិ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា**ឯកឧត្តម អាន ពេជ្រ ហត្ថដា ណែនាំដល់​មន្ទីរធនធានទឹកខេត្ត​មណ្ឌលគិរី និងខេត្ត​រតនគិរី ឲ្យយកចិត្តទុកដាក់លើកិច្ចការចំនួន ៣**OPEC ព្យាករណ៍ពីកំណើនតម្រូវការប្រេងដ៏រឹងមាំនៅឆ្នាំ២០២៦**សេដ្ឋកិច្ចឌីជីថលរបស់ទីក្រុងប៉េកាំង ឈានដល់ ២ពាន់ពាន់លានយន់ក្នុងឆ្នាំ២០២៤**អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន**ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ សម្រេចសមិទ្ធផលជាច្រើនដើម្បីបម្រើពលរដ្ឋ និងអភិវឌ្ឍខេត្ត**មេបញ្ជាការអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិន**ចិនរាយការណ៍អំពីពាណិជ្ជកម្មសកម្មជាមួយបណ្តាប្រទេស BRI ក្នុងឆ្នាំ២០២៤**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកធនាគារ ARDB៖ រាជរដ្ឋាភិបាល ទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករ**កញ្ឆាក្រៀមនិងកញ្ឆាស្រស់រាប់សិបដើមត្រូវបានសមត្ថ កិច្ចខេត្តបាត់ដំបងបង្រ្កាប និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ**ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ថ្នាលបឋមសិក្សា PLP (PLP EdTech)

ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាវេទិកាសាធារណៈ ស្ដីពីថវិកាពលរដ្ឋ ឆ្នាំ២០២៤

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលាវេទិកាសាធារណៈ ស្ដីពីថវិកាពលរដ្ឋ ឆ្នាំ២០២៤ ដែលចូលរួមសហការឧបត្ថមដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្មវិធីនេះបានប្រារព្ធធ្វើទ្បើងនៅសណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden city hotel) រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឆេង គឹមស៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងដោយមានការចូលរួមពីគ្រប់បណ្តាក្រសួង-ស្ថាប័ន ចំណុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ សាធារណៈជន សហគមន៍ សរុបចំនួន ១៥០នាក់។

នេះជាលើកទី១ ហើយដែលក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលា វេទិកាសាធារណៈស្តីពីថវិកាពលរដ្ឋឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន ដោយបានបង្ហាញអំពីគោលបំណងនៃកម្មវិធីរបស់អង្គភាពថវិកា ក្នុងការរៀបចំថវិកា វិភាជន៍ថវិកា ការកំណត់នូវសូចនាករគន្លឹះរបស់កម្មវិធីនីមួយៗនៃអង្គភាពថវិកា ក្នុងគោលបំណងគឺសំដៅលើកកំពស់តម្លាភាពថវិកាឱ្យកាន់តែប្រសើរឡើងរបស់ក្រសួងបរិស្ថាន ជូនដល់គ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល សាធារណៈជន សហគមន៍ ចាប់ពីឆ្នាំនេះតទៅ។

ថ្លែងក្នុងសន្ទរកថាបើក ឯកឧត្តមបណ្ឌិត ឆេង គឹមស៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការចូលរួមរបស់ក្រសួងបរិស្ថាន ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ដែលកម្មវិធីនេះបាននឹងកំពុងកសាង និងពង្រឹងសមត្ថភាពលើមូលដ្ឋាននៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរួមមាន៖ ប្រព័ន្ធ ក្របខណ្ឌគតិយុត្ត យន្តការស្ថាប័ន និងធនធានមនុស្ស។ បច្ចុប្បន្ន, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈស្ថិតក្នុងដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” បានចាប់ផ្តើមពីឆ្នាំ២០២៣ នេះដល់ឆ្នាំ២០២៧។ ដោយយោងតាមយុទ្ធសាស្ត្រនៃការកែទម្រង់ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានកំណត់ទិសដៅនៃការកែទម្រង់ប្រព័ន្ធថវិកាទៅជាថវិកាសមិទ្ធកម្មក្នុងម៉ូដែលជា “ថវិកាព័ត៌មានសមិទ្ធកម្ម” ឈានឆ្ពោះទៅជាប្រព័ន្ធថវិកាដែលផ្តោតលើលទ្ធផល ឬ សមិទ្ធកម្ម។ ដូចនេះដើម្បីពង្រឹងខ្លួនលើការផ្លាស់ប្តូរឆ្ពោះទៅជាប្រព័ន្ធដែលផ្តោតលើថវិកាព័ត៌មានសមិទ្ធកម្មឬថវិកាសមិទ្ធកម្ម ដែលត្រូវកំណត់ឱ្យបានច្បាស់លាស់នូវសូចនាករសមិទ្ធកម្ម និងអាចវាស់វែងបាននូវសូចនាករលទ្ធផលក្នុងឆ្នាំ ក្រសួងបរិស្ថានតាមរយៈការពង្រឹង និងពង្រីកការអនុវត្តផែនការយុទ្ធសាស្ត្រថវិកា ការអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា។

ស្ថិតក្នុងបរិការណ៍នេះ, ថវិកាឆ្នាំ២០២៤ របស់ក្រសួងបរិស្ថានត្រូវបានគិតគូរ និងរៀបចំឡើងស្របទៅនឹង គោលបំណងគោលនយោបាយ «កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិនិងការអភិវឌ្ឍដោយចីរភាព» ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដោយផ្តោតទៅលើយុទ្ធសាស្ត្រ ភាពស្អាត ភាពបៃតង និងចីរភាព ឆ្ពោះទៅរកប្រសិទ្ធភាព ស័ក្តសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងបរិបទជាក់ស្តែង នៃស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា។

ឯកឧត្ដមបានបន្តថា យើងទាំងអស់គ្នាបានឆ្លងកាត់ដំណាក់កាលទាំងបី និងកំពុងអនុវត្តយ៉ាងសកម្មនូវដំណាក់កាលទី៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ យើងពិតជាបានស្វែងយល់ និងមានបទពិសោធន៍ជាច្រើនលើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការចូលរួមរៀបចំ និងអនុវត្តថវិកាកម្មវិធី ចាប់ពីដំណាក់កាលដំបូងមកដល់បច្ចុប្បន្ន។

សិក្ខាសាលាដែលបានបញ្ចប់នាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ក្រសួងបរិស្ថានក្នុងការឆ្លើយតបទៅនឹងផែនការសកម្មភាព នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ គឺ «គណនេយ្យភាពសមិទ្ធកម្ម» ដែលបាននឹងកំពុងអនុវត្តពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ តាមយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ដោយបានកំណត់ទិសដៅកែទម្រង់ប្រព័ន្ធថវិកាឆ្ពោះទៅប្រព័ន្ធថវិកាសមិទ្ធកម្មក្នុងម៉ូដែលជា «ថវិកាព័ត៌មានសមិទ្ធកម្ម»៕

អត្ថបទដែលជាប់ទាក់ទង