លោកជំទាវ លឹម រស្មី អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការវិភាគ អនុសាសន៍គោលនយោបាយសង្ខេប ទាក់ទងយេនឌ័រ និងសុខភាព
ភ្នំពេញ៖ លោកជំទាវ លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការវិភាគ អនុសាសន៍គោលនយោបាយសង្ខេប ទាក់ទងយេនឌ័រ និងសុខភាព នៅសណ្ឋាគារភ្នំពេញ ។
សិក្ខាសាលាពិគ្រោះយោបល់ ធ្វើឡើងដើម្បីពិភាក្សា ផ្តល់ធាតុចូលលើអនុសាសន៍ គោលនយោបាយសង្ខេបទាក់ទងយេនឌ័រ និងសុខភាព លើប្រធានបទចំនួន៥៖
១.ការគាំពារសង្គមផ្នែកសុខភាពដើម្បីឆ្លើយតបទៅស្ត្រី និងកុមាររងគ្រោះដោយអំពើហិង្សា
២.ស្ថានភាពសុខភាពស្ត្រីទាក់ទងនឹងជំងឺមិនឆ្លង (មហារីកមាត់ស្បូន)
៣.ស្ថានភាពអាហាររូបត្ថម្ភលើស្ត្រី
៤.ស្ថានភាពអាពាហ៍ពិពាហ៍កុមារ និងការមានផ្ទៃពោះវ័យជំទង់ អាយុក្រោម១៨ឆ្នាំ
៥.ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចក្នុងវិស័យសុខាភិបាល ។
សិក្ខាសាលានេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល ក្រសួងផែនការ, មន្ត្រីបច្ចេកទេស នៃ ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល ក្រសួងផែនការ, ដៃគូអភិវឌ្ឍន៍ (លើប្រធានបទ៥នេះ), ក្រុមការងារ (D2P Group) និងតំណាង Vital Strategies សរុបប្រមាណ ៨០នាក់ ៕