ឯកឧត្តម ប៊ុន ហុន អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ របស់ក្រុមប្រឹក្សានីតិកម្ម
ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផៃ្ទ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ របស់ក្រុមប្រឹក្សានីតិកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម ប្រធានក្រុមប្រឹក្សានីតិកម្ម ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមប្រឹក្សានីតិកម្ម អស់លោក លោកស្រី សមាជិកក្រុមប្រឹក្សានីតិកម្ម លោកប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានរដ្ឋបាលសរុប និងមន្ត្រីជំនាញពាក់ព័ន្ធ។
ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ជុំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្រុមប្រឹក្សានីតិកម្មទាំងអស់ ត្រូវអនុវត្តការងារឱ្យបានម៉ត់ចត់ មានភាពស្មោះត្រង់ ពង្រឹងសមត្ថភាព និងមានឆន្ទះក្នុងការបំពេញការងារ ដើម្បីឱ្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សានីតិកម្ម កាន់តែរីកចម្រើនបន្ថែមទៀត ៕