ឯកឧត្តម ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ដើម្បីពិនិត្យ ពិភាក្សាលើ៖
ទី១-របាយការណ៍បូកសរុបលទ្ធផលការចុះឈ្វេងយល់អំពីបញ្ហាប្រឈម និងសំណូមពរ នានារបស់មូលដ្ឋានទាំង១១ខណ្ឌ រាជធានីភ្នំពេញ។
ទី២-ប្រធានបទ និងត្រៀមលក្ខណៈរៀបចំវេទិកាពិគ្រោះយោបល់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នាពេលខាងមុខ។
ទី៣-ការងារផ្សេងៗ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំពិសេស៣នៃវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ ៕