**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ជប៉ុនជាដៃគូអភិវឌ្ឍដ៏សំខាន់របស់កម្ពុជា លើគ្រប់វិស័យ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសមាគមអតីតកម្មសិក្សាការី JICA-AC ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តើម ភាគីសមាគម បានណែនាំពីសមាសភាពថ្មីដែលទើបតែងតាំង និងរាយការណ៍ជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អំពីវឌ្ឍនភាព សកម្មភាពការងាររបស់សមាគមនាពេលកន្លងមក ។ ឆ្លៀតក្នុងឱកាសនេះដែរ ប្រធានសមាគម បានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានឈរឈ្មោះជាប្រធានកិត្តិយសសមាគមអតីតកម្មសិក្សាការី JICA-AC ក្នុងរយៈពេល២ អាណត្តិមកនេះ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់សមាគមក្នុងការចូលរួមលើកកម្ពស់ចំណេះដឹង និងរួមចំណែកក្នុងការអភវិឌ្ឍសង្គមជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ជប៉ុនគឺជាដៃគូអភិវឌ្ឍដ៏សំខាន់របស់កម្ពុជា លើគ្រប់វិស័យ ដោយបានផ្តល់ជំនួយគាំទ្រកម្ពុជាលើការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធ បណ្តុះបណ្តាលធនធានមនុស្សដែលក្នុងនោះរួមមានអាហារូបករណ៍ កម្មសិក្សា និងវគ្គបណ្តុះបណ្តាលជាច្រើន ការសាងសង់សាលារៀន មន្ទីរពេទ្យ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលជាសកលដើម្បីស្វែងរកសន្តិភាពជូនកម្ពុជា។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ឱ្យសមាគមបន្តខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងបន្ថែមការយកចិត្តទុកដាក់លើការផ្សព្វផ្សាយអំពីសមិទ្ធផលថ្មីៗនៃការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្កមជាតិ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាព ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងភាពចាំបាច់ក្នុងការរក្សាឱ្យបាននូវសុខសន្តិភាពស្ថិរភាពសង្គម ដើម្បីឈានទៅសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្លើយតបទៅនឹងចក្ខុវិស័យកម្ពុជា ២០៥០។

គួរបញ្ជាប់ដែរថា សមាគមអតីតកម្មសិក្សាការី JICA-AC ត្រូវបានបង្កើតឡើង ដើម្បីប្រមូលផ្ដុំនូវនិស្សិតបញ្ញវន្តដែលបានទៅសិក្សានៅប្រទេសជប៉ុន ទាំងរយៈពេលវែង និងខ្លី ដែលវិលត្រលប់មកមាតុប្រទេសវិញដើម្បីចូលរួមជួយបម្រើផលប្រយោជន៍សង្គមជាតិ ក៏ដូចជាចែករំលែកបទពិសោធន៍ ចំណេះដឹង រវាងអ្នកទៅរៀនមុន និងអ្នកជំនាន់ក្រោយៗទៀត តាមរយៈការផ្តល់នូវវគ្គបណ្តុះបណ្តាលក្នុងស្រុក និងក្រៅស្រុក លើគ្រប់វិស័យ។ ក្នុងឆ្នាំនេះ សមាគមនគ្រោងនឹងធ្វើសិក្ខាសាលា ស្តីពីការការពារជំងឺទឹកនោមផ្អែមនៅខេត្តបាត់ដំបង និងកម្មវិធីសប្បុរសធម៌ “កែលម្អអគារសិក្សា ១ខ្នងនៅខេត្តព្រៃវែង” ក្រោមជំនួយឧបត្ថម្ភរបស់សប្បុរសជន និងសមាគម៕

អត្ថបទដែលជាប់ទាក់ទង