**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន

កម្ពុជា-ឥណ្ឌូណេស៊ី ប្តេជ្ញាចិត្តឡើងវិញដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ក្នុងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ពិសេសការជួញដូរមនុស្ស

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាសហប្រធានអង្គប្រជុំជាមួយ លោកជំទាវ Retno L.P. Marsudi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា- ឥណ្ឌូណេស៊ី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ភាគីទាំងពីរបានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពជារួមក្នុងវិស័យនានាចាប់តាំងពីកិច្ចប្រជុំ JCBC កម្ពុជា-ឥណ្ឌូណេស៊ី លើកចុងក្រោយ នៅទីក្រុងហ្សាការតា ប្រទេស ឥណ្ឌូណេស៊ី។

ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការនយោបាយ ភាគីទាំងពីរបានអបអរសាទរចំពោះសកម្មភាព រួមគ្នានានាជាច្រើន ដែលរៀបចំឡើងដើម្បីរលឹកខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌូណេស៊ី នាឆ្នាំនេះ។

រដ្ឋមន្ត្រីទាំងពីរ បានសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សា និងលើកកម្ពស់ការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់រវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ នៅគ្រប់លំដាប់ថ្នាក់ និងបានគូសបញ្ជាក់ពីសារសំខាន់ជាយុទ្ធសាស្ត្រនៃការប្រាស្រ័យទាក់ទងក្នុង ចំណោមថ្នាក់ដឹកនាំកំពូល រួមទាំងជំនួបនាពេលថ្មីៗចំនួន២លើក រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី នៅទីក្រុងហ្សាកាតា នៅឆ្នាំ២០២៣ និងនៅទីក្រុងម៉ែលប៊ន នៅឆ្នាំនេះ។

ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ និង ឯកភាពបន្តធ្វើការប្រាស្រ័យទាក់ទងប្រកបដោយផ្លែផ្កា រួមមានកិច្ចពិភាក្សារវាងកងទ័ពជើងគោក អាហារូបករណ៍ និងការបណ្តុះបណ្តាល និងសកម្មភាពការផ្លាស់ប្តូរផ្សេងទៀត ដូច ជាការចូលសំចតនាពេលថ្មីៗនេះរបស់នាវាហ្វឹកហ្វឺនកងទ័ពជើងទឹកឥណ្ឌូណេស៊ី KRI Bima Suci ដែលមាននាវិកចំនួន ២១២នាក់ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។

រដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ការប្តេជ្ញាចិត្តឡើងវិញ ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ក្នុងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការជួញដូរមនុស្ស ដោយត្រូវអនុវត្តយ៉ាងពេញលេញនិងមាន ប្រសិទ្ធភាពនូវលិខិតុបករណ៍ពាក់ព័ន្ធ ក្រោមក្របខ័ណ្ឌទ្វេភាគី និងអាស៊ាន។

លើវិស័យសេដ្ឋកិច្ច រដ្ឋមន្ត្រីទាំងពីរ កត់សម្គាល់ដោយការពេញចិត្តចំពោះការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីដែលបានកើនឡើងដល់លើស ១ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និងបានឯកភាពពន្លឿនការពិភាក្សាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី ពាណិជ្ជកម្មអង្គរ។

រដ្ឋមន្ត្រីទាំងពីរ បានគូសបញ្ជាក់ពីសារសំខាន់នៃសន្តិសុខស្បៀង និងបាន អះអាងពីការប្តេជ្ញាចិត្តក្នុងការពន្លឿនការអនុវត្ត MoU ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម ដែលបានចុះហត្ថលេខានៅខែកញ្ញា ឆ្នាំ២០២៣ និងការចុះហត្ថលេខាលើ MoU ស្តីពី កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម។

ក្នុងគោលបំណងពង្រឹងការតភ្ជាប់ និងសម្រួលការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌ ភាគីទាំងពីរ បានឯកភាពជំរុញ ឱ្យមានជើងហោះហើរត្រង់បន្ថែមទៀតរវាងទីក្រុងទេសចរណ៍នៃប្រទេស ទាំងពីរ បញ្ចប់ការពិភាក្សា MoU ស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ បន្តឡើងវិញនូវកិច្ចសហ ប្រតិបត្តិការសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប និងខេត្តជ្ញាកណ្តាល និងបង្កើតទំនាក់ទំនង ខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញ និងកោះស៊ូម៉ាត្រាខាងលិច។

កិច្ចប្រជុំបានឯកភាពគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងវិនិយោគឥណ្ឌូណេស៊ី។ កិច្ចប្រជុំក៏បានស្វាគមន៍គោលបំណងរបស់ក្រុមហ៊ុន ឥណ្ឌូណេស៊ី Perum BULOG ក្នុងការវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម ដូចជាម៉ាស៊ីន កិនស្រូវ និងឃ្លាំង។

កិច្ចប្រជុំបានពិភាក្សាយ៉ាងទូលំទូលាយអំពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេង ទៀត រួមមាន ថាមពល, បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT), សុខាភិបាល, ការគ្រប់គ្រងអាងទន្លេ, បរិត្តកម្មឌីជីថល និងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ។ ដោយមានទស្សនៈដូចគ្នាពីសារសំខាន់នៃសន្តិភាពសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច រដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ។ រដ្ឋមន្ត្រីទាំងពីរ បានគូសបញ្ជាក់ ពីសារសំខាន់នៃការពង្រឹងនូវមជ្ឈភាព និងឯកភាពអាស៊ាន នៅក្នុងការប្រាស្រ័យទាក់ទង ជាមួយដៃគូនានា តាមរយៈយន្តការអាស៊ាន ព្រមទាំងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តចំពោះ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកដែលជាមគ្គទេសក៍ សម្រាប់ការចូលរួមរបស់អា ស៊ាន នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់មហាសមុទ្រឥណ្ឌាផងដែរ។ រដ្ឋមន្ត្រីទាំងពីរ ប្តេជ្ញាពង្រឹងការគាំទ្រទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។
កិច្ចប្រជុំបានបញ្ចប់ទៅ ដោយការចុះហត្ថលេខាលើកំណត់ហេតុស្តីពីលទ្ធផលកិច្ចប្រជុំ JCBC លើកទី៥។ កិច្ចប្រជុំ JCBC លើកទី៦ នឹងប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូណេស៊ី ក្នុងឆ្នាំ២០២៦។

ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោកជំទាវ Retno L.P. Marsudi បានចូលជួបសម្តែងការ គួរសមចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជា និងឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា ៕

អត្ថបទដែលជាប់ទាក់ទង