ប្រមុខរាជរដ្ឋាភិបាល អរគុណអាជ្ញាធរ ដែលបង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចបានសមិទ្ធផលធំធេង សម្រាប់ជាតិ និងពលរដ្ឋ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៣ សីហានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះមន្ត្រី អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដែលបាន បំពេញភារកិច្ចបានយ៉ាងល្អ ដើម្បីបង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចបានសមិទ្ធផលធំធេង សម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋ។
ទោះជាយ៉ាងនេះក្តី សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល បានគូសរំលេចថា យើងនៅមាន កិច្ចការជាច្រើនទៀតដែលត្រូវបំពេញនាពេលខាងមុខ ដើម្បីសម្រេចឧត្តមប្រយោជន៍ជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។