**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥

រដ្ឋមន្ត្រី ថោ ជេដ្ឋា ស្វាគមន៍ចំពោះគណៈប្រតិភូ WFP ដែលគាំទ្រយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ការការពារសង្គម និងអាហារូបត្ថម្ភក្នុងតំបន់

ភ្នំពេញ៖ នៅទីស្ដីការក្រសួង នារសៀលថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី គ្លែរ កូណាន់ នាយិកាកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹងភាពជាដៃគូ និងស្វែងរកឱកាសសហការបន្ថែម។

ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ និងបានថ្លែងអំណរគុណចំពោះកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែលតែងតែគាំទ្រយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ការការពារសង្គម និងអាហារូបត្ថម្ភក្នុងតំបន់ ជាពិសេសការពង្រឹងប្រព័ន្ធអាហារដែលធន់នឹងអាកាសធាតុ និងការគ្រប់គ្រងហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ពិភពលោកបាននិងកំពុងប្រឈមមុខចំពោះការប្រែប្រួលអាកាសធាតុដែលបង្កជាការឡើងកម្តៅនៃភពផែនដី និងការកើនឡើងនូវកម្រិតកម្ពស់ទឹកសមុទ្រ ហើយដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ដៃគូពាក់ព័ន្ធ ជាពិសេសស្ថាប័នរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាស្វែងរកដំណោះស្រាយរួម និងឈានទៅកាត់បន្ថយបានគ្រោះមហន្តរាយធម្មជាតិទាំងនេះ។

តំណាងគណៈប្រតិភូកម្មវិធីស្បៀងអាហារពិភពលោក លោកស្រី គ្លែរ កូណាន់ បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីនិងបានបញ្ជាក់ពីជំហរក្នុងការសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ជាពិសេសជាមួយនាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ។

ជាមួយគ្នានេះ កម្មវិធីស្បៀងអាហារពិភពលោកបានស្នើឱ្យក្រសួងធនធានទឹកនិងឧតុនិយមជួយគាំទ្រនិងផ្ដល់នូវធាតុចូលក្នុងការអនុវត្តការប្រកាសអាសន្នជាមុនសម្រាប់ទាំងអស់គ្នា ដែលជាផ្នែកមួយនៃដៃគូសហការពហុភាគី និងសហការក្នុងការលើកកម្ពស់ការបង្កើតទិន្នន័យវារីអគ្គិសនី និងបង្វែរទិន្នន័យព្យាករណ៍ទៅជាសកម្មភាព សម្រាប់ការត្រៀមខ្លួន និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។

សូមជម្រាបថា បច្ចុប្បន្ននេះ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិងកំពុងធ្វើការជាមួយក្រសួងធនធានទឹក និងឧតុនិយម ទាក់ទងនឹងការបណ្តុះបណ្តាលមន្ត្រីរាជការ ផែនការសកម្មភាពរំពឹងទុក និងការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ការប្រកាសអាសន្នជាមុនសម្រាប់ទាំងអស់គ្នា (EW4ALL roadmap) សម្រាប់ប្រទេសកម្ពុជា។ ជាមួយគ្នានេះក្រសួងធនធានទឹក និងឧតុនិយមក៏កំពុងសហការជាមួយអង្គការឧតុនិយមពិភពលោក (WMO) ធ្វើការអង្កេត និងព្យាករណ៍ហានិភ័យ ដើម្បីផ្ដល់ព័ត៌មានដល់កម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្នុងការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ការប្រកាសអាសន្នជាមុនសម្រាប់ទាំងអស់គ្នាផងដែរ។

សូមបញ្ជាក់ថា ការប្រកាសអាសន្នជាមុនសម្រាប់ទាំងអស់គ្នា (EW4ALL) ជាគំនិតផ្តួចផ្តើមដោយអង្គការសហប្រជាជាតិ ដែលមានស្ថាប័នជាច្រើនបានចូលរួម ហើយមានសសរស្ដម្ភសំខាន់ចំនួន៤គឺ៖ ទី១).ព័ត៌មានអំពីហានិភ័យនៃគ្រោះមហន្តរាយ ដឹកនាំដោយ UNDRR, ទី២).អង្កេតនិងព្យាករណ៍ហានិភ័យ ដឹកនាំដោយ WMO, ទី៣).ការជូនដំណឹងនិងទំនាក់ទំនង ដឹកនាំដោយ ITU និងទី៤).សមត្ថភាពឆ្លើយតបនឹងគ្រោះមហន្តរាយដឹកនាំដោយ IFRC។ ក្នុងនោះដែរ កម្មវិធីស្បៀងអាហារពិភពលោក (WFP) ត្រូវបានជ្រើសរើសជាស្ថាប័នជួយសម្របសម្រួលការងារទាក់ទងនឹងការប្រកាសអាសន្នជាមុនសម្រាប់ទាំងអស់គ្នា (EW4ALL) នៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង