ឯកឧត្ដម មាន ចាន់យ៉ាដា៖ រដ្ឋបាលខេត្តឧត្តរមានជ័យនឹងជំរុញឱ្យមានសភាពាណិជ្ជកម្មខេត្តឧត្តរមានជ័យឆាប់ៗខាងមុខនេះ
ភ្នំពេញ៖ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា រដ្ឋបាលខេត្តឧត្តរមានជ័យនឹងជំរុញឱ្យមានសភាពាណិជ្ជកម្មខេត្តឧត្តរមានជ័យឆាប់ៗខាងមុខនេះ។
តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមមានចាន់យ៉ាដា បានបញ្ជាក់ឱ្យដឹងថា “ដើម្បីជំរុញការអភិវឌ្ឍកាន់តែឆាប់រហ័ស យើងមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់វិស័យឯកជនឡើយ។ ខ្ញុំសូមអរគុណចំពោះសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដែលបានយកចិត្តទុកដាក់ និងគាំទ្រផ្តល់កិច្ចសហការនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ”៕