**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ធ្វើដំណើរទស្សនកិច្ចទៅទីក្រុងហុងកុង ប្រទេសចិន**យន្តហោះចម្បាំងអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសនៅភាគខាងត្បូងតំបន់កាហ្សា បានសម្លាប់មេដឹកនាំនយោបាយជាន់ខ្ពស់របស់ក្រុមហាម៉ាស**លោក ដូណាល់ ត្រាំ ប្រកាសថា យន្តការនានាដែលកំពុងដំណើរការដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត នៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងស្ថិតក្នុង «កម្រិតគ្រប់គ្រងមួយ»**បទវិភាគ៖តើជំនឿចិត្តរបស់ទុនបរទេសចំពោះទីផ្សារប្រើប្រាស់របស់ចិនមកពីណា?**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្កើតក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំគ្រឿងឥស្សរិយសជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ**អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់សមាគមមិត្តដើម្បីមិត្ត បន្តគិតគូរថែមទៀតក្នុងការបង្កើនសមាជិកឱ្យបានច្រើន**ឯកឧត្តម វ៉ា ថន៖ ប្រទេសជាតិ មានការីកចំរើនប្រកបដោយកិត្យានុភាពរហូត មិនមែនប្រឹងប្រែងតែមួយជ្រុងពីរជ្រុងប៉ុណ្ណោះទេ គឺប្រឹងលើកស្ទួយគ្រប់វិស័យ ពិសេសវិស័យអប់រំ**លោក Li Qiangចូលរួមពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៥នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិន ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ**លោក Wang Yi ជួបជាមួយក្រុមមិត្តភាពជប៉ុន-ចិន ដើម្បីបង្កើនទំនាក់ទំនង**អាជ្ញាធរសុខាភិបាល៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើសពី ៥មុឺននាក់**លោក Netanyahu និងលោក Rubio ជួបពិភាក្សាអំពីការដោះលែងចំណាប់ខ្មាំង និងការវាយលុកតំបន់ Gaza**យោធាអាមេរិកធ្វើការវាយប្រហារតាមអាកាសលើខេត្ត Saada របស់យេម៉ែន**វិមានក្រឹមឡាំង៖ ការចរចាបទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែននៅតែស្ថិតក្នុងដំណាក់កាលដំបូង**កងទ័ពអ៊ីស្រាអែលបានសម្លាប់សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាសក្នុងការវាយប្រហារមន្ទីរពេទ្យនៅហ្គាហ្សា**នាយករដ្ឋមន្ត្រីកាណាដា អំពាវនាវឱ្យមានការបោះឆ្នោតនៅដើមខែមេសា**តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង ច្រានចោលការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី Han**សហរដ្ឋអាមេរិក និងអ៊ុយក្រែនបញ្ចប់កិច្ចចរចាប្រកបដោយផលិតភាព នៅទីក្រុងរីយ៉ាដ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើកុមារាអាយុ ៣ឆ្នាំ ៦ខែ**កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូន បង្កើតការងារធ្វើ និងបង្កើនជីវភាពរបស់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែប

លោក Modi មកដល់ទីក្រុង Kiev ដើម្បីពិភាក្សាជាមួយលោក Zelensky

កៀវ៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានជួបពិភាក្សា និងចុះហត្ថលេខាលើឯកសារចំនួន៤ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បន្ទាប់ពីបានមកដល់ទីក្រុង Kiev កាលពីថ្ងៃសុក្រ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមឥណ្ឌា-អ៊ុយក្រែន។

លោក Zelensky បានអះអាងថា ឯកសារស្តីពីវិស័យវេជ្ជសាស្ត្រ កិច្ចសហប្រតិបត្តិការកសិកម្ម ទំនាក់ទំនងមនុស្សធម៌ និងវប្បធម៌ត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។

លោក Zelensky បានបន្តថា សេចក្តីថ្លែងការណ៍រួមត្រូវបានរៀបចំឡើងដោយផ្អែកលើលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ទាក់ទងនឹងការអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រ ពាណិជ្ជកម្ម និងការបន្តកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធារវាងអ៊ុយក្រែន និងឥណ្ឌា។

ក្នុងអំឡុងពេលទស្សនកិច្ច លោក Modi បានរំលឹកឡើងវិញនូវឆន្ទៈរបស់ឥណ្ឌា ក្នុងការចូលរួមចំណែកគ្រប់មធ្យោបាយ ដើម្បីជួយបញ្ចប់ជម្លោះនៅអ៊ុយក្រែន នេះបើយោងតាមសេចក្តីថ្លែងការណ៍។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ភាគីឥណ្ឌាបានរំលឹកឡើងវិញនូវគោលជំហរជាគោលការណ៍របស់ខ្លួន ហើយផ្តោតលើដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការទូត។

បន្ទាប់ពីកិច្ចប្រជុំ លោក Zelensky បានសរសេរនៅលើ Telegram ថា ការបញ្ចប់ជម្លោះ និងការបង្កើតសន្តិភាព គឺជាអាទិភាពសម្រាប់អ៊ុយក្រែន។

ដំណើរ​ទស្សនកិច្ច​របស់​លោក Modi ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ទៅ​អ៊ុយក្រែន ចាប់​តាំង​ពី​ប្រទេស​ទាំង​ពីរ​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ក្នុង​ឆ្នាំ១៩៩២។

អត្ថបទដែលជាប់ទាក់ទង