**ឯកឧត្តម ចាន់ សុធា បើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ឯកឧត្តម ប៉ែន បូណា បញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយម**មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ

ប្រធានគណៈឱសថការីកម្ពុជា បាន បុត្តា ប្តេជ្ញាខិតខំយកចិត្តទុកដាក់ ចុះបញ្ជីកាសមាជិក និងបណ្តុះបណ្តាលការអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួន

ភ្នំពេញ៖ ឯកឧត្តម បាន បុត្តា ប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ ជាប់ឆ្នោតអាណត្តិទី៣ នេះ បានថ្លែងប្តេជ្ញាខិតខំយកចិត្តទុកដាក់ក្នុងការចុះបញ្ជីកាសមាជិក ហើយអនុញាតឲ្យអង្គភាព ឬដៃគូធ្វើការបណ្តុះបណ្តាលការអភិវឌ្ឍវិជ្ជាជីវៈបន្ត ដើម្បីឲ្យឱសថការីទាំងអស់ រក្សាបាននូវសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។

ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារលើកទិសដៅបន្ត និងបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ អាណត្តិទី៣ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នាសណ្ឋាគារភ្នំពេញ ឯកឧត្តមឱសថការី បាន បុត្តា បន្តថា គណៈឱសថការីកម្ពុជា បានយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីការអភិវឌ្ឍវិជ្ជាជីវៈបន្ត និងលិខិតបទបដ្ឋានគតិយុត្តនានា ព្រមទាំងផ្តល់ជូនវិញ្ញាបនបត្របញ្ជីកាឱសថការីកម្ពុជា អាជ្ញាបណ្ណឱសថការី ដើម្បីឲ្យឱសថការីទាំងអស់ អាចប្រកបវិជ្ជាជីវៈឱសថសាស្ត្រ អមវេជ្ជសាស្ត្រ នៅក្នុងព្រះរាជាចក្រកម្ពុជាកម្ពុជា។

ជាមួយគ្នានេះដែរ កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ និងការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីសម្របសម្រួលលើសេវាកម្មផ្នែកឱសថសាស្ត្រ អមវេជ្ជសាស្ត្រ ក្នុងតំបន់ ដើម្បីធ្វើការទទួលស្គាល់គ្នាទៅវិញទៅមក និងធ្វើការបំលាស់ទីអ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ។

ឯកឧត្តមឱសថការី បានបញ្ជាក់យ៉ាងច្បាស់ថា គណៈឱសថការីកម្ពុជា បានចូលរួមចំណែកអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ មោះមុត វាងវៃ ស្វាហាប់ ប្រាកដប្រជាប្រកបដោយថាមពល បុរេសកម្ម មានចក្ខុវិស័យវែងឆ្ងាយ និងមានភាពបត់បែនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសម្របសម្រួលគណៈវិជ្ជាជីវៈសុខាភិបាល លើកឡើថា ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា របស់ក្រុមប្រឹក្សាគណៈឱសថការីជាតិ បានចូលរួមចំណែកយ៉ាងសកម្ម អនុវត្តភារកិច្ចដូចមានចែងក្នុងព្រះរាជក្រឹត្យ ស្តីពីការបង្កើតគណៈឱសថការីកម្ពុជា ក្នុងការប្រមូលផ្តុំ និងគ្រប់គ្រងឱសថការីទាំងអស់ ដែលមាននិតិសម្បទាគ្រប់គ្រាន់អាចប្រកបវិជ្ជាជីវៈឱសថសាស្ត្រ អមវេជ្ជសាស្ត្រនៅកម្ពុជា។

ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ បន្តថា គណៈឱសថការីកម្ពុជា ជំរុញឱសថការីទាំងអស់ ដែលប្រកបវិជ្ជាជីវៈឱសថសាស្ត្រ អមវេជ្ជសាស្ត្រក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវតែសុំចុះឈ្មោះនៅក្នុងបញ្ជីគណៈឱសថការីកម្ពុជា និងពង្រឹងឲ្យឱសថការីទាំងអស់ គោរពនូវក្រមសីលធម៌ឱសថការី គោរពច្បាប់ពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈឱ សថសាស្ត្រ អមវេជ្ជសាស្ត្រ នានាជាធរមាន និងអនុវត្តតាមគោលនយោបាយ របស់ក្រសួងសុខាភិបាល ដែលបានកំពុងដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាគណៈឱសថការីជាតិ អាណត្តិទី២ ត្រូវបានបោះឆ្នោតជ្រើសរើសក្នុងមហាសន្និបាត កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ និងមានការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាគណៈឱសថការីជាតិ ពីសំណាក់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈអនុក្រឹត្យលេខ១១៤ អនក្រ.តត ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង