**ប្រមុខ WHO បង្ហាញការសាទរចំពោះការឈានដល់ កិច្ចព្រមព្រៀងលើបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងរវាងអ៉ីស្រាអែល និងហាម៉ាស**អ៉ីស្រាអែល បង្កើនការវាយប្រហារតាមផ្លូវអាកាស លើតំបន់ហ្កាហ្សា**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែប្រឈមមុខនឹងខ្យល់បក់ខ្លាំង ហើយស្ងួត ដែលបង្កជាភ្លើងឆេះព្រៃដ៏ធំចំនួនពីរ នៅទីក្រុង Los Angeles**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប**ប៉េកាំង នឹងប្រឹងប្រែង សង្រ្គោះជនជាតិចិន ដែលធ្លាក់ចូលក្នុងអន្ទាក់នៃអំពើឆបោក**បទវិភាគ៖ប្រទេសទាំងពីរចិននិងអាមេរិកត្រូវរួមគ្នារ៉ាប់រងទំនួលខុសត្រូវរបស់ប្រទេសធំ ដើម្បីជំរុញ “ការផ្ដល់ជាប្រយោជន៍ដល់ពិភពលោក”**ទឹកកកនិងព្រិលក៏ជាភ្នំមាសភ្នំប្រាក់ដែរ**ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់៖ សម្តេចតេជោ ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»**ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ ណុប​ នរិន្ទ ណែនាំឲ្យក្រុមការងារបន្តសហការគ្នា​ លេីការងារ​ Hotline ឲ្យកាន់តែមានប្រសិទ្ធភាព​បន្ថែមទៀត**ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ស្នើឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងកម្ពុជា- អ៊ីរ៉ង់ ឱ្យបានញឹកញ៉ាប់ ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ**ឧត្តមសេនីយ៍​ឯក​ ហោ​ សំអាត​ អញ្ជើញ​សំណេះសំណាលជាមួយក្រុមកីឡាករនៃក្លឹបបាល់ទាត់ឌីជីថល**គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិ និងអ្នកស្ម័គ្រចិត្តនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចំនួន៣៩នាក់ ទទួលបានវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពី «ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងប័ណ្ណផ្សព្វផ្សាយក្នុងសហគមន៍»**ឯកឧត្តម ចាន់ សុធា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រប្រចាំប្រទេសពាក់កណ្តាលអាណត្តិ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា**ឯកឧត្តម អាន ពេជ្រ ហត្ថដា ណែនាំដល់​មន្ទីរធនធានទឹកខេត្ត​មណ្ឌលគិរី និងខេត្ត​រតនគិរី ឲ្យយកចិត្តទុកដាក់លើកិច្ចការចំនួន ៣**OPEC ព្យាករណ៍ពីកំណើនតម្រូវការប្រេងដ៏រឹងមាំនៅឆ្នាំ២០២៦**សេដ្ឋកិច្ចឌីជីថលរបស់ទីក្រុងប៉េកាំង ឈានដល់ ២ពាន់ពាន់លានយន់ក្នុងឆ្នាំ២០២៤**អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន**ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ សម្រេចសមិទ្ធផលជាច្រើនដើម្បីបម្រើពលរដ្ឋ និងអភិវឌ្ឍខេត្ត**មេបញ្ជាការអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិន**ចិនរាយការណ៍អំពីពាណិជ្ជកម្មសកម្មជាមួយបណ្តាប្រទេស BRI ក្នុងឆ្នាំ២០២៤

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចេញសេចក្តីជូនដំណឹងបញ្ជាក់ពីស្មារតីរួមគ្នាសម្រួលដល់អតិថិជន ដែលជួបប្រទះស្ថានភាពលំបាក ក្នុងការបង់សងឥណទាន

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ពីស្មារតីរួមគ្នា ក្នុងការសម្រួលដល់អតិថិជនជួបប្រទះស្ថានភាពលំបាកក្នុងការបង់សងឥណទាន។

ស្មារតីរួមនេះ មានគោលបំណង ជួយសម្រួលអតិថិជនដែលមានបញ្ហាលំហូរសាច់ប្រាក់ និងមានការយឺតយ៉ាវក្នុងការបង់សង ឥណទានមកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

យោងតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ប្រមាណថា មានកំណើនក្នុងរង្វង់ ៦ភាគរយក្នុងឆ្នាំ២០២៤ ប៉ុន្តែក្នុងបរិការណ៍នៃការងើបឡើងវិញនៃ សេដ្ឋកិច្ចកម្ពុជានេះ អតិថិជនជួបបញ្ហាប្រឈមមួយចំនួន ក្នុងការសងឥណទាន មកកាន់គ្រឹះស្ថានហិរញ្ញវត្ថុ។

ក្នុងន័យនេះ ដើម្បីជួយសម្រួលអតិថិជន ដែលមានបញ្ហាលំហូរសាច់ប្រាក់ និងមានការយឺតយ៉ាវក្នុងការបង់សង ឥណទានមកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សូមលើកទឹកចិត្តដល់គ្រឹះស្ថានសមាជិកទាំងអស់នៃសមាគមទាំងពីរ ចូលរួមអនុវត្តតាមសេចក្តីណែនាំ របស់ធនាគារជាតិនៃកម្ពុជា ចេញថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ អំពីករណីអនុវត្តកម្រិតអនុបាតទ្រនាប់ដើមទុនខនស៊ើវេសិន អត្រាប្រាក់បម្រុងកាតព្វកិច្ចជារូបិយបណ្ណ និងអនុញ្ញាតិឱ្យមានការរៀបចំឥណទានឡើងវិញ ជូនអតិថិជនស្របតាមលក្ខខណ្ឌកំណត់ ក្នុងសារចរណែនាំដាច់ ដោយឡែករបស់ធនាគារជាតិនៃម្ពុជា ក្នុងស្មារតីអនុគ្រោះដូចខាងក្រោម៖

១. ពិនិត្យឱ្យអស់លទ្ធភាពក្នុងការរៀបចំឥណទានទ្បើងវិញតាមសំណើរបស់អតិថិជន ដោយឈរលើគោលការណ៍បន្ធូបន្ថយប្រាក់ពិន័យ ឬឈានទៅដល់ការលុបចោលប្រាក់ពិន័យ។ ទន្ទឹមនេះការ សម្រួបសម្រួលត្រូវធ្វើឡើងតាមស្ថានភាពជាក់ស្តែង និងលទ្ធភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុដើម្បីបន្តរក្សាស្ថិរភាព និងនិរន្តភាពរបស់ស្ថាប័នហិរញ្ញវត្ថុ និងប្រព័ន្ធធនាគារទាំងមូល។

២. រៀបចំឥណទានទ្បើងវិញដោយមិនយកកម្រៃសេវាផ្សេងៗ។

៣. មិនបញ្ចូលការប្រាក់យឺតយ៉ាវដែលអតិថិជនមិនទាន់បានបង់សងទៅជាប្រាក់ដើម។ ប៉ុន្តែអតិថិជននៅមានកាតព្វកិច្ចសងការប្រាក់ដែរជំពាក់ទៅតាមវិធាននៃការរៀបចំឥណទានឡើងវិញ។

៤. ក្នុងករណីអតិថិជនមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ និងមានការបង់សងយឺតយ៉ាវ ហើយចង់បង់ ផ្តាច់ឥណទានមិនដំណើរការគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវលុបចោលប្រាក់ពិន័យ។ ដោយទ្បែកសម្រាប់ការប្រាក់ គ្រឹះស្ថានអាចពិចារណាលើកលែងមួយផ្នែក ឬទាំងស្រុងទៅតាមស្ថានភាពជាក់ស្តែងរបស់គ្រឹះស្ថាន ឬគោលការណ៍របស់គ្រឹះស្ថាន។

៥. ព័ត៌មានអតិថិជន ដែលធ្លាប់រៀបចំឥណទានទ្បើងវិញក្នុងប្រព័ន្ធគ្រប់គ្រងឥណទាននៃការិយាល័យឥណទានកម្ពុជា គឺជាព័ត៌មានដែលបង្ហាញពីប្រវត្តិរបស់អតិថិជន។ ព័ត៌មាននេះមិនមែនជាលក្ខ- ខណ្ឌស្វ័យប្រវត្តិក្នុងការបដិសេធឥណទានថ្មីរបស់អតិថិជននោះទេ។

៦. សហការជិតស្និទ្ធជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank Cambodia) ដើម្បីបញ្ចេញឥណទានដល់គ្រប់វិស័យទាំងអស់ដែលមានតម្រូវការឥណទាន។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមលើកទឹកចិត្តគ្រឹះស្ថានសមាជិក រួមមានគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ ចូលរួមអនុវត្តស្មារតីរួមខាងលើ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបន្តជួយសម្រាលបន្ទុករបស់អតិថិជន ដែលកំពុងជួបការលំបាកដូចជាបញ្ហាលំហូរសាច់ប្រាក់ និងមានការយឺតយ៉ាវក្នុងការបង់សងឥណទាន មកគ្រឹះស្ថានធនាគារ និងហិរញ្ញ- វត្ថុ។

សមាគមទាំងពីរនឹងតាមដានស្ថានភាព ការអនុវត្តតាមស្មារតីខាងលើ ដោយយកចិត្តទុកដាក់បំផុត និងបន្តធ្វើបច្ចុប្បន្នភាពដល់សមាជិកទាំងអស់ក្នុងករណីចាំបាច់។ យន្តការសម្របសម្រួលនេះ ត្រូវធ្វើឡើងរហូតដល់មានការជូនដំណឹងជាថ្មី៕

អត្ថបទដែលជាប់ទាក់ទង