**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជំរុញឱ្យមានការកែច្នៃអង្កាម និងកន្ទក់ ដើម្បីទទួលបានតម្លៃបន្ថែម

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យរោងម៉ាស៊ីន ដែលផលិត និងកែច្នៃអង្ក គួរកែច្នៃអង្កាម និងកន្ទក់ ឱ្យប្រយោជន៍ ដើម្បីទទួលបានតម្លៃបន្ថែម ខណៈក្រសួងពាណិជ្ជកម្ម បាននិងកំពុងគិតគូរបន្ថែម ពីទីផ្សារអង្គាមនេះផងដែរ។

លោកជំទាវលើកឡើងថា អង្កាម និងកន្ទក់ អាចកែច្នៃបានជាប្រយោជន៍ បានយ៉ាងច្រើន ដូចជាជាយកទៅធ្វើជាជីជីវម៉ាស់ និងការធ្វើជាចំណីសត្វជា ដើម។

លោកជំទាវលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកជំទាវរួមនឹង រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ និង រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទស្សនកិច្ចដោយផ្ទាល់នៅរោងម៉ាស៊ីនកិនស្រូវចំនួនពីរកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ នារសៀល ទី២២ ខែសីហា ឆ្នាំ២០២៤។

លោក កាន់ គន្ធី អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា អង្កាម ដែលធ្លាប់ជាសំណល់ ដែលគេទុកចោល និងគ្មានតម្លៃនោះ បច្ចុប្បន្ននេះចាប់ផ្តើមមានតម្លៃបន្តិចៗម្តងហើយ ដោយសារគេយកវាទៅកែច្នៃ ដូចជា គេយកវាទៅដុត ដើម្បីសម្ងួតស្រូវ ហើយ យកធ្វើជាជីធម្មជាតិ ជាវត្ថុធាតុ ដើម លាយជាមួយស៊ីម៉ង់ត៍ និង ធ្វើធ្យូង អនាម័យ ដែលមានចំហេះខ្ពស់។

លោកបានលើកឡើងថា «កាលពី៤-៥ ឆ្នាំមុន អង្កាម អត់មានគិតលុយទេ ប៉ុន្តែឥលូវនេះអង្កាមក៏អាចលក់បានលុយដែរ។ យើងឃើញថា មានរោងចក្រផលិតស៊ីម៉ង់តិ៍ជាច្រើនទិញអង្កាម ទិញផេះ ហើយយើងក៏ឃើញថា មានការទិញអង្កាមយកទៅផលិតជីធម្មជាតិ ដូចជាជីកំប៉ុស្តិ៍ ហើយក៏ឃើញមានខាងមួយចំនួនទៀត ក៏យកអង្កាមទៅធ្វើធ្យូងអនាម័យ ដែលមានចំហេះខ្ពស់ជាងអុស»។

បើតាមលោក កាន់ គន្ធី បច្ចុប្បនេះ អង្កាមមួយតោនមានតម្លៃចន្លោះពី ២៥ដុល្លារទៅ៣០ដុល្លារ ទៅតាមរដូវកាល៕

អត្ថបទដែលជាប់ទាក់ទង