**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo

ឯកឧត្តម ហ៊ុន ម៉ានី៖ បុព្វហេតុមួយ​របស់ស.ស.យ.ក. គឺការគៀគរ មនុស្សមករួបរួមគ្នា ដើម្បីសម្រេចគោលដៅ និងបុព្វហេតុរួម តាមរយៈការបន្តស្មារតី ២ ធ្នូ

ភ្នំពេញ៖ ថ្លែងក្នុងពិធីបើក សិក្ខាសាលាផ្សព្វផ្សាយ “ឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0)” ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា បុព្វហេតុមួយ​របស់ស.ស.យ.ក. គឺការគៀគរ មនុស្សមករួបរួមគ្នា ដើម្បីសម្រេចគោលដៅ និងបុព្វហេតុរួម តាមរយៈការបន្តស្មារតី ២ ធ្នូ ចូលរួមថែរក្សានូវសមិទ្ធផលទាំងឡាយ ដែលបានមកពីការលះបង់របស់ថ្នាក់ដឹកនាំ ព្រមទាំងឥស្សរជនជំនាន់មុន ដែលបានដាក់អាយុជីវិតជាដើមទុន ក្នុងការស្វែងរកសុខសន្តិភាព និងសុភមង្គលជូនជាតិមាតុភូមិ។

ឯកឧត្តមបន្តថា វីធីសាស្រ្តនៃការសម្រេចបុព្វហេតុមានការផ្លាស់ប្តូរតាមបរិបទសង្គម។ ជាក់ស្តែងកាលពីអតីតកាល សមាគមយុវជនសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចូលរួមជាមួយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍។ ដោយឡែក បច្ចុប្បន្ននេះ ក្នុងនាមជាអង្គការសមាគមដែលបានបន្តបេសកកម្ម​ពីសមាគមយុវជនសាមគ្គីសង្រ្គោះជាតិកម្ពុជា ស.ស.យ.ក. ត្រូវរៀនសូត្រពីប្រវត្តិសាស្រ្ត និងសិក្សាពីបរិបទបច្ចុប្បន្នដើម្បីជាមេរៀនឆ្ពោះទៅកាន់អនាគត។

ក្នុងន័យនេះ ការរៀបចំឯកសារទស្សនទានស.ស.យ.ក. ២.០ គឺជាវិធីសាស្រ្តនៃការពង្រឹង​បន្ថែមដើម្បីសម្រេចបាន​បុព្វហេតុ​របស់​ខ្លួន​ តាមរយៈ៖ មួយ​ការពង្រឹងរចនាសម្ព័ន្ធ ពីរ​ការសម្រួចខ្លឹមសារ និងបីការប្រើប្រាស់យុទ្ធសាស្រ្តផ្សព្វផ្សាយ ដើម្បីគៀគរយុវជន យុវនារី ឱ្យចូលរួមជាមួយស.ស.យ.ក. ក្នុងគោលបំណងសម្រេចឱ្យបាននូវផែនការយុទ្ធសាស្រ្ត យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨។

ឯកឧត្តមក៏បានគូសបញ្ជាក់ថា សិក្ខាសិលានេះ នឹងផ្តល់ជាចំណេះដឹងដល់សមាជិក សមាជិកា និងជាការបំផុសស្មារតី មនសិការ និងការជឿជាក់លើកម្ពុជាតាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនតទៅមុនបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង