ឯកឧត្តម ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុង/ស្រុក ទាំង១០ និងគណៈអចិន្រ្តៃយ៍ខេត្តតាកែវ សរុបប្រមាណ ១០០រូប នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ។
ជាមួយគ្នានេះ ឯកឧត្តម ជា វ៉ាន់ដេត បានជម្រាបជូនអង្គប្រជុំអំពីស្ថានភាពនៃការវិវត្តថ្មីៗរបស់សកលលោក ជាពិសេសស្ថានភាពសេដ្ឋកិច្ច និងវិបត្តិសង្រ្គាម ដែលអាចជះឥទ្ធិពលដល់កម្ពុជាផងដែរ។ បន្ថែមលើនេះ ឯកឧត្តមក៏បានជម្រាបជូនអង្គប្រជុំអំពីចេទនាទុច្ចរិតរបស់ក្រុមអគតិដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបង្កអសន្តិសុខក្នុងសង្គម។
មុននឹងបញ្ចប់ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានលើកទឹកចិត្តឱ្យសមាជិក សមាជិកា អនុវត្តទិសដៅបន្តក្នុងការពង្រឹងសកម្មភាពរបស់គណបក្សនៅមូលដ្ឋាន ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការគ្រប់គ្រងសមាជិកគណបក្ស សតិអារម្មណ៍ បន្តជំរុញការកសាង ពង្រឹងបក្ស ពិសេសក្នុងគ្រប់គ្រងស្រទាប់យុវជន ដើម្បីសម្រេចបាននូវគោលនយោបាយអាទិភាពរបស់គណបក្សប្រជាជនកម្ពុជា ៕