ឯកឧត្តម មាន ចាន់យ៉ាដា៖ គ្រប់ការអនុវត្តការងារដែលល្អត្រូវតែមានផែនការ ការត្រួតពិនិត្យតាមដាន និងការដកស្រង់បទពិសោធន៍
ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ បានលើកឡើងថា គ្រប់ការអនុវត្តការងារដែលល្អត្រូវតែមានផែនការ ការត្រួតពិនិត្យតាមដាន និងការដកស្រង់បទពិសោធន៍។
ការលើកឡើងបែបនេះរបស់ឯកឧត្តម មាន ចាន់យ៉ាដា ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់គណបក្សខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានក្រុមការងារគណបក្ស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីពិនិត្យ និងពិភាក្សានូវចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានា លើកការងារផ្សេងៗ សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តការងារបន្តឱ្យកាន់តែល្អប្រសើរ។
ទន្ទឹមនឹងនេះ ឯកឧត្តម មាន ចាន់យ៉ាដា ក៏បានធ្វើការណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ពិសេសអាជ្ញាធរស្រុកចុងកាល់យកចិត្តទុកដាក់តាមដាន និងសង្គ្រោះដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលកំពុងជួបបញ្ហារាំងស្ងួតនៅក្នុងកូនរដូវប្រាំងនេះ ៕