**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

សេដ្ឋកិច្ចកម្ពុជា ស្ទុះងើបឡើងវិញពីកំណើនអវិជ្ជមាននៅឆ្នាំ២០២០ មកកំណើនក្នុងអត្រា ៣.១% នៅឆ្នាំ២០២១ ហើយរំពឹងថា នឹងកើនដល់ ៦.០% នៅឆ្នាំ២០២៤

ភ្នំពេញ៖ ការរក្សាបាននូវសុខសន្តិភាព, ឯកភាពជាតិ, ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បូករួមទាំងឆន្ទៈមោះមុត និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកន្លងមក គឺជាមូលដ្ឋានគ្រឹះចម្បង ដែលអនុញ្ញាតឱ្យកម្ពុជាសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងការជំរុញអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បើទោះបីជាត្រូវទទួលរងនូវផលរំខានពាក់ព័ន្ធ នឹងវិបត្តិសុខភាពសាធារណៈធ្ងន់ធ្ងរ, វិបត្តិភូមិសាស្ត្រនយោបាយ ព្រមទាំងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយក៏ដោយ។

ជាក់ស្ដែងសេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញពីកំណើនអវិជ្ជមាន នៅឆ្នាំ២០២០ មកកំណើនក្នុងអត្រា ៣.១% នៅឆ្នាំ២០២១, ៥.១% នៅឆ្នាំ២០២២ និង ៥.០% នៅឆ្នាំ២០២៣ ហើយរំពឹងថា នឹងកើនដល់ ៦.០% នៅឆ្នាំ២០២៤។

យោងតាមផែនការ «យុទ្ធសាស្ត្រ ស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨» បានបញ្ចាក់ថា ក្នុងរយៈពេលពីរទសវត្សរ៍មុនវិបត្តិនៃជំងឺកូវីដ-១៩, កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ស្ថិតក្នុង រង្វង់ជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ ដែលនាំឱ្យកម្ពុជាសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ២០១៥ ក្នុងនោះកម្រិតជីវភាពរបស់ប្រជាជនមានភាពប្រសើរឡើង ដោយ ផ.ស.ស ក្នុងមនុស្សម្នាក់ បានកើនឡើងជាង ៥ដង ពោលគឺ ពី ៤៦៤ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០០៤ ដល់ប្រមាណ ២.៥២០ដុល្លារអាម៉េរិក។ ក្នុងឆ្នាំ២០២៣ ខណៈអត្រាភាពក្រីក្រ ត្រូវបានបន្តធ្លាក់ចុះជាលំដាប់ពីជាង ៥៤% ក្នុងឆ្នាំ២០០៤ មកត្រឹម ១៣,៥% ក្នុង ឆ្នាំ២០១៤ ហើយត្រូវបានប៉ាន់ស្មានថា ស្ថិតក្រោម ១០% មុនវិបត្តិជំងឺកូវីដ-១៩។

ការសម្រេចបានខាងលើ ពិតជាមិនអាចកាត់ផ្តាច់ចេញពីការរួមចំណែកនៃការគ្រប់គ្រងបំណុលសាធារណៈ ប្រកបដោយប្រសិទ្ធភាពឡើយ ដែលបានគាំទ្រតាមរយៈការកៀរគរ និងសម្រិតសម្រាំងឥណទាន ដែលមានកម្រិតសម្បទានខ្ពស់ និងហានិភ័យទាប សម្រាប់យកមកបំពេញតម្រូវការហិរញ្ញប្បទានគម្រោងវិនិយោគសាធារណៈ ស្របតាមគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល រួមមាន៖ ផ្លូវថ្នល់, ស្ពាន, ផ្លូវដែក, កំពង់ផែ, អាកាសយានដ្ឋាន, រោងចក្រ ផលិតថាមពលអគ្គិសនី, បណ្តាញបញ្ជូននិងចែកចាយថាមពលអគ្គិសនី, ស្ថានីយ៍ផលិត និងបណ្ដាញផ្គត់ផ្គង់ទឹកស្អាត, ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់, ប្រព័ន្ធធារាសាស្ត្រ, មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ, ការលើកកម្ពស់គុណភាពអប់រំ និងការផ្តល់សេវាសុខាភិបាល ជាដើម ដែលជាចលករដ៏សំខាន់និងមិនអាចខ្វះបាន ក្នុងការរួមចំណែកសម្រេចបាន នូវកំណើនសេដ្ឋកិច្ចខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង