ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំប្រជុំពិធីផ្សព្វផ្សាយព្រឹតិ្តការណ៍ និងគោលការណ៍សំខាន់ៗប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានរៀបចំពិធី «ផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗដោយសង្ខេបប្រចាំសប្តាហ៍» របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
សូមបញ្ជាក់ថា យោងតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានដាក់ចេញជាគោលការណ៍ណែនាំដល់អង្គភាពចំណុះក្រសួងមហាផ្ទៃឱ្យ ធ្វើការផ្សព្វផ្សាយពីព្រឹត្តការណ៍សំខាន់ៗពាក់ព័ន្ធ នឹងតួនាទី ភារកិច្ច និងបេសកកម្ម របស់អង្គភាពចំណុះក្រសួងមហាផ្ទៃ ជារៀងរាល់សប្តាហ៍ជូនដល់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ៕