សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”។
សម្តេចធិបតី បានចាត់ទុកការចូលរួមនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីមនសិកា ស្រលាញ់ ការពារជាតិ តាមរយៈ ការអភិវឌ្ឍ នៅបណ្តាខេត្តតាមព្រំដែន ដេីម្បីធាបានភាពរឹងមាំនៃខឿនការពារជាតិ ការពារបូរណភាពទឹកដី ជាពិសេសបង្ហាញពីស្មារតីជាតិនិយម ដែលជាការផ្តល់កម្លាំងចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល ក្នុងការបំពេញបេសកកម្មដ៏ឧដុង្គឧត្តមក្នុងការបម្រេីជាតិ និងប្រជាជន ៕