ឯកឧត្តម សួស ប្រាថ្នា អញ្ជើញធ្វើសេចក្ដីរាយការណ៍ក្នុងពិធីផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗដោយសង្ខេបប្រចាំសប្ដាហ៍របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើសេចក្ដីរាយការណ៍ក្នុងពិធីផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗដោយសង្ខេបប្រចាំសប្ដាហ៍របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមស្ដាប់សេចក្ដីរាយការណ៍ពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
គួរបញ្ជាក់ផងដែរថា ក្នុងពិធីខាងលើនេះ ឯកឧត្តម សួស ប្រាថ្នា បានលើកយកមាតិកាចំនួន៤សំខាន់ៗរួមមាន៖ (I).អំពីសាវតារនិងស្ថានភាពបច្ចុប្បន្ន, (II).អំពីវឌ្ឍនភាពការងាររយៈពេល៦ខែ ដើមឆ្នាំ២០២៤, (III).អំពីបញ្ហាប្រឈមនិងដំណោះស្រាយ និង(IV).ទិសដៅការងារជាយុទ្ធសាស្ត្រសម្រាប់អនុវត្តបន្ត ដើម្បីថ្នាក់ដឹកនាំបានជ្រួតជ្រាបអំពីការងារ របស់អគ្គនាយកដ្ឋានរដ្ឋបាល ៕