**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”

លោកជំទាវរដ្ឋមន្ត្រី ចម និម្មល អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសន្និសីទស្តីពីកិច្ចការពារអ្នកប្រើប្រាស់អាស៊ានលើកទី៤

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសន្និសីទស្តីពីកិច្ចការពារអ្នកប្រើប្រាស់អាស៊ានលើកទី៤ ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្ដមអគ្គលេខាធិការដ្ឋានរងអាស៊ាន ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ដែលជាសមាជិកនៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ប្រធាន និងសមាជិកនៃគណៈកម្មាធិការការពារអ្នកប្រើប្រាស់អាស៊ាន និងឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

ជាកិច្ចចាប់ផ្តើមលោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅដល់អ្នកចូលរួមទាំងដោយផ្ទាល់ និងតាមអនឡាញ ដែលលោកជំទាវបានចាត់ទុកថា សន្និសីទនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ការពិភាក្សាលើបញ្ហាដ៏សំខាន់ពាក់ព័ន្ធនឹងនវានុវត្តន៍ ចីរភាព និងការលើកកម្ពស់សិទ្ធិអំណាចអ្នកប្រើប្រាស់ នៅក្នុងតំបន់។

លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គោលគំនិតនៃការការពារអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ទោះបីជានៅមានភាពថ្មីនៅទ្បើយបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅក្នុងតំបន់ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការលើកកម្ពស់ការយល់ដឹង ការរៀបចំច្បាប់និងបទប្បញ្ញត្តិឱ្យរឹងមាំ ក៏ដូចជាការអនុវត្តគំនិតផ្តួចផ្តើមការពារអ្នកប្រើប្រាស់ផ្សេងៗទៀត តាមរយៈក្រសួងពាណិជ្ជកម្ម ដែលក្នុងនោះបង្គោលចរសំខាន់ៗរួមមាន ការប្រកាស់ឱ្យប្រើប្រាស់ដោយជោគជ័យនូវច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ក្នុងឆ្នាំ២០១៩។

ថ្លែងក្នុងកម្មវិធីបើក លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គណៈកម្មាធិការកិច្ចការពារអ្នកប្រើប្រាស់ អាស៊ាន បានដើរតួនាទីជាចំណុចបង្គោលក្នុងការអនុវត្ត និងតាមដានត្រួតពិនិត្យ កិច្ចរៀបចំនិងយន្តការក្នុងតំបន់នានា ក្នុងការជំរុញការការពារអ្នកប្រើប្រាស់នៅក្នុងសហគមន៍ សេដ្ឋកិច្ចអាស៊ាន ដោយធានាថា វិធានការការពារអ្នកប្រើប្រាស់ រួមទាំងច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយនានា បានរៀបចំទ្បើងនៅក្នុងបណ្តារដ្ឋជាសមាជិកអាស៊ានទាំងអស់ ដែលបង្កើនលទ្ធភាពទទួលបានព័ត៌មានរបស់អ្នកប្រើប្រាស់ និងយន្តការសម្រាប់ដោះស្រាយ និងការពង្រឹងសមត្ថភាពស្ថាប័នផងដែរ
មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្រ្តី រំពឹងថាក្នុងនាមជាប្រទេសម្ចាស់ផ្ទះរៀបចំសន្និសីទ កម្ពុជាសង្ឃឹមយ៉ាងមុតមាំនូវការផ្លាស់ប្តូរយ៉ាងផុស ផុលនូវគំនិត ចំណេះដឹង មេរៀនពិសោធន៍ និងជំនាញ និងសំណូមពរឲ្យមានការចូលរួមពិភាក្សាដោយស្មោះត្រង់និងដោយការស្ថាបនា ផ្តល់កិច្ចសហការ និងពង្រីកឥទ្ធិពលបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា គោលគំនិតសំខាន់នៃកិច្ចពិភាក្សារបស់ សន្និសីទស្ដីពី កិច្ចការពារអ្នកប្រើប្រាស់អាស៊ានលើកទី៤ គឺជាចំណុចនៃការស្វែងរកពីក្របខណ្ឌក្នុងការការពារអ្នកប្រើប្រាស់ដែលបានវិវត្តក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចបៃតង។ សន្និសីទនេះ បានប្រមូលផ្ដុំនូវនិយ័តករ និងពាណិជ្ជករទាំងអស់ មកជួបគ្នាដើម្បីពិភាក្សា ក្នុងការស្វែងរកបទបញ្ញត្តិក្នុងការធានាឲ្យមានសុវត្ថិភាពជូនដល់អ្នកប្រើប្រាស់ក្នុងបរិបទបច្ចេកវិទ្យាទំនើប និងកិច្ចការក្នុងការថែរក្សាបរិស្ថានផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង