**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ មានការងាររហូតដល់ទៅចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**សាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យឈ្មោះ ជុំ វណ្ណៈ សងសំណងជម្ងឺចិត្តចំនួន ៤០០លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ប៊ុន ហុន ពីបទ៖ បរិហារបង្កាច់កេរ្តិ៍**មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី ឱ្យមកនៅត្រឹមក្រោម ១០០០នាក់**អភិបាលខេត្តកណ្ដាល សរសើរកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដែលខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នាឱកាសបុណ្យចូលឆ្នាំថ្មី**ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានប្រកាសបញ្ឈប់ការនាំចេញរថយន្ត SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិន

លោកជំទាវរដ្ឋមន្ត្រី ចម និម្មល អញ្ជើញបើកសិក្ខាសាលាស្តីពី “ការផ្ទៀងផ្ទាត់ការសិក្សាទស្សនៈវិស័យស្ត្រីក្នុងពាណិជ្ជកម្ម”

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការផ្ទៀងផ្ទាត់ការសិក្សាទស្សនៈវិស័យស្ត្រីក្នុងពាណិជ្ជកម្ម” ដែលសហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ដោយមានការគាំទ្រពីការិយាល័យកិច្ចការបរទេស សហធននិងអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេស និងមាន​ការ​អញ្ជើញ​ចូល​រួម​ពី ឯកឧត្តមឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោកស្រីជាអនុ​ប្រធានប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងអញ្ជើញពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប។

ថ្លែងទៅកាន់អង្គពិធី លោកជំទាវរដ្ឋមន្រ្តី បានលើកឡើងថា សិក្ខាសាលានេះ គឺជាវេទិកាដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ជាច្រើនពាក់ព័ន្ធនឹងសហគ្រិនភាពស្ត្រីក្នុងវិស័យពាណិជ្ជកម្ម ដែលលើសពីនេះ ក៏ជាព្រឹតិ្តការណ៍ដ៏មានសារៈសំខាន់សម្រាប់កម្ពុជា និងជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សមភាពយែនឌ័រក្នុងវិស័យពាណិជ្ជកម្ម ដែលអាចគូសវាស និងពិនិត្យលើភាពឆកល្វែងលើទិន្នន័យ ព្រមទាំងកំណត់វិស័យចាំបាច់សម្រាប់កំណែទម្រង់គោលនយោបាយប្រកបដោយបរិយាប័ន្ន។

លោកជំទាវរដ្ឋមន្រ្តីបន្តថា ​រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការងារឆ្នាំ២០១៥-២០២៥ និង​ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០២៥ ដែលមានយន្តការដោះស្រាយវិសមភាពយេនឌ័រនៅក្នុងទីផ្សារការងារ តាមរយៈការលើកកម្ពស់ឱ្យមានឱកាសស្មើគ្នា និងលទ្ធភាពទទួលបានការងារសមរម្យរវាងបុរសនិងស្ត្រី ព្រមទាំងបានផ្ដល់សិទ្ធិអំណាចដល់ស្ត្រីក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសេដ្ឋកិច្ចឌីជីថល ដែលរួមទាំងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងពាណិជ្ជកម្មអនឡាញផងដែរ។

បន្ថែមពីលើគោលនយោបាយទាំងនេះ លោកជំទាវដ្ឋមន្រ្តី គូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបាននិងកំពុងដើរតួយ៉ាងសកម្ម ក្នុងការបង្កើតបរិយាកាសធុរកិច្ចប្រកបដោយយុត្តិធម៌ និងគាំទ្រទាំងបុរស និងស្ត្រី ដោយបានផ្តល់កម្មវិធីបណ្តុះបណ្តាល និងអប់រំជាច្រើនសំដៅជួយស្ត្រីឱ្យទទួលបានភាពជោគជ័យខ្ពស់ក្នុងអាជីវកម្ម និងលើកកម្ពស់គោលនយោបាយនានាដែលទទួលស្គាល់ និងផ្តល់ការកោតសរសើរដល់សមិទ្ធផលនានារបស់ស្ត្រី។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មក៏បានដាក់ចេញនូវកម្មវិធីជាក់លាក់មួយចំនួន ដូចជា កម្មវិធីអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី ដែលផ្តល់ការបណ្តុះបណ្តាល ការណែនាំ (Mentoring) និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់សហគ្រិនស្ត្រីក្នុងវិស័យនានា រួមទាំងពាណិជ្ជកម្មផងដែរ។

មុននឹងបញ្ចប់ លោកជំទាវដ្ឋមន្រ្តីបន្ថែមថា ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់ការពង្រឹងសិទ្ធិអំណាចខាងសេដ្ឋកិច្ចដល់ស្ត្រី យើងត្រូវអនុវត្តនូវយុទ្ធសាស្ត្រជាកញ្ចប់ និងគ្រប់ជ្រុងជ្រោយមួយចំនួនរួមមាន៖ (១). ត្រូវបង្កើនការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុសម្រាប់សហគ្រិនជាស្ត្រី តាមរយៈការផ្តល់កម្មវិធីផ្តល់ប្រាក់កម្ចីមានគោលដៅជាក់លាក់ ការផ្តល់នូវគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការផ្តល់នូវការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ស្ត្រី (២). កំណែទម្រង់គោលនយោបាយមានភាពចាំបាច់ក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យពាណិជ្ជកម្ម រួមទាំងវិធានការប្រយុទ្ធប្រឆាំងអំពើហិង្សានិងការរើសអើងលើស្ត្រី (៣). ការវិនិយោគលើកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់ស្ត្រី ដោយផ្តោតសំខាន់លើផ្នែកពាក់ព័ន្ធពាណិជ្ជកម្ម ដូចជាការគ្រប់គ្រងអាជីវកម្ម នីតិវិធីនាំចេញ និងចំណេះដឹងផ្នែកអក្ខរកម្មឌីជីថល គឺពិតជាសំខាន់ និង (៤). ការជំរុញកម្មវិធីណែនាំ (Mentorship) និងឱកាសកសាងបណ្តាញទំនាក់ទំនង នឹងអាចជួយស្ត្រីក្នុងវិស័យពាណិជ្ជកម្ម ផ្សារភ្ជាប់ខ្លួនជាមួយនឹងបុគ្គលគំរូ និងបង្កើតបណ្តាញគាំទ្រនានា៕

អត្ថបទដែលជាប់ទាក់ទង