ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញជួបប្រជុំពិភាក្សាជាមួយតំណាង អង្គការ UNDP ប្រចាំប្រទេសកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញទទួលជួប និងពិភាក្សាការងារជាមួយ Mr. Shakeel Ahmad, Deputy Resident Representative នៃអង្គការ UNDP និងសហការី អំពីកិច្ចសហការលើការងារអត្តសញ្ញាណកម្ម និងគម្រោងរៀបចំផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីអត្តសញ្ញាណកម្មដំណាក់កាលទី២។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងលោកនាយការិយាល័យ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងតំណាងអង្គការ Vital Strategies ផងដែរ ៕