ឯកឧត្ដម សុខ សូកេន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គលើកទី២ នៃក.ផ.ផ.
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គលើកទី២ នៃក.ផ.ផ.។
កិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីនាយកប្រតិបត្តិ ក.ផ.ផ. ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីដែលជាសមាជិកនៃក្រុមប្រឹក្សាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ហើយបានទទួលការសហការគាំទ្រផ្ដល់ទីតាំងនៃកិច្ចប្រជុំដោយសណ្ឋាគារ Rosewood ផងដែរ៕