**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក 

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ បានចំនួន៤៦ករណី និងសម្រេចអនុញ្ញាតបានចំនួន៣៦ករណី

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីយដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា។

ជាក់ស្ដែងក្នុងសប្ដាហ៍ទី៣ នៃខែសីហា ក្រុមការងារសហគមន៍បានចុះ ពិនិត្យសំណើបានចំនួន៤៦ករណី និងសម្រេចអនុញ្ញាតបានចំនួន ៣៦ករណី ទៅតាមបណ្ដាលស្រុក/ក្រុងទាំង៧ ដូចខាងក្រោម៖

– ស្រុកប្រាសាទបាគងអនុញ្ញាតបាន ១ករណី
១.អ្នកស្រី សាយ ឡាវ អាសយដ្ឋាននៅ ភូមិថ្នល់ត្រង់ ឃុំបាគង (ប្តូរដំបូលបង្គន់)

– ក្រុងសៀមរាបអនុញ្ញាតបាន ២៣ករណី
១.លោក សាន់ ស៊ុយ អាសយដ្ឋាននៅភូមិខ្វៀន សង្កាត់គោកចក (ជួសជុលបន្ទប់ក្រោមផ្ទះ)
២.លោក សៅ សៀម អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (ក្រាលការ៉ូក្នុងបង្គន់ និងចាក់សាបជុំវិញបង្គន់)
៣.អ្នកស្រី រស់ រ៉ូន អាសយដ្ឋាននៅ ភូមិគោកត្នោត សង្កាត់គោកចក (ប្តូរដំបូលផ្ទះ ប្តូរជើងតាង និងរំកិលផ្ទះ)
៤.អ្នកស្រី យ៉ា ស្រីម៉ៅ អាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (ប្តូរដំបូលសំយាបនិងដំបូលផ្ទះ)
៥.លោក រិម សារុន អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (កែប្រែរោងដែលធ្វើគ្មានច្បាប់អោយត្រឹមត្រូវ)
៦.លោក លេង ប៊ុនណា អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (រក្សាទុករោងចល័ត)
៧.អ្នកស្រី ចាន់ ចាប អាសយដ្ឋាននៅ ភូមិគោកត្នោត សង្កាត់គោកចក (ប្តូរដំបូលផ្ទះ)
៨.លោក យីប ជី អាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (ជួសជុលរបង និងចាក់ដី)
៩.អ្នកស្រី ភួង សំបាត់ អាសយដ្ឋាននៅ ភូមិគោកត្នោត សង្កាត់គោកចក (លើកផ្ទះរលំឡើងវិញ)
១០.លោក កោន គឿន អាសយដ្ឋាននៅ ភូមិគោកតាចាន់ សង្កាត់គោកចក (ធ្វើសំយាបផ្ទះ)
១១.លោក ថុល ម៉ៅ អាសយដ្ឋាននៅ ភូមិសណ្តាន់ សង្កាត់ទឹកវិល (ជួសជុលបង្គន់ ជួសជុលរបង និងចាក់សាបក្រោមសំយាប)
១២.អ្នកស្រី រ៉ម យ៉ែម អាសយដ្ឋាននៅ ភូមិជ្រៃ សង្កាត់ទឹកវិល (លើកកម្ពស់រនាប និងតំរង់សសរទ្រេត ប្តូរដំបូលតូបលក់ដូរ)
១៣.លោក ហុង សុភា អាសយដ្ឋាននៅ ភូមិសណ្តាន់ សង្កាត់ទឹកវិល (ធ្វើកន្លែងដាំបាយ និងចាក់សាប)
១៤.លោក អ៊ាន ឆៃ អាសយដ្ឋាននៅ ភូមិជ្រៃ សង្កាត់ទឹកវិល (រក្សាទុកសំយាប)
១៥.លោក លី ខ្លឹម អាសយដ្ឋាននៅ ភូមិជ្រៃ សង្កាត់ទឹកវិល (ជួសជុលដំបូលសំយាប និងធ្វើបង្គន់)
១៦.អ្នកស្រី ហ៊ុន មឿន អាសយដ្ឋាននៅ ភូមិប្រិយ៍ចាស់ សង្កាត់ទឹកវិល (ជួសជុលរោងលក់ដូរ និងផ្ទះបាយ)
១៧.លោក យឿន រ៉ា អាសយដ្ឋាននៅ ភូមិប្រយុទ្ធ សង្កាត់ទឹកវិល (ជួសជុលដំបូលផ្ទះ និងប្តូរដំបូលសំយាបគ្របជណ្តើរ)
១៨.អ្នកស្រី វឿន ធាន់ អាសយដ្ឋាននៅ ភូមិប្រិយ៍ចាស់ សង្កាត់ទឹកវិល (ជួសជុលរបង និងបូកជញ្ជាំងសំយាបផ្ទះបាយ)
១៩.លោក ឃន់់ អ៊ាត អាសយដ្ឋាននៅ ភូមិបន្ទាយឈើ សង្កាត់ទឹកវិល (ធ្វើទ្វារបងផ្ទះ)
២០.អ្នកស្រី ញឹម សារ៉េត អាសយដ្ឋាននៅ ភូមិទ្រាំង សង្កាត់ស្លក្រាម (ជួសជុលដំបូលផ្ទះ ជួសជុលដំបូលសំយាប និងជួសជុលសំយាបមុខផ្ទះ)
២១អ្នកស្រី ដោមដូប អាសយដ្ឋាននៅ ភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ (ប្តូរដំបូលផ្ទះ តសំយាប និងជួសជុលផ្ទះបាយ)
២២.លោក ងឿន ព្រះ អាសយដ្ឋាននៅ ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ (ក្សាទុកសំយាបផ្ទះបាយ និងតសំយាបគ្រប់ជណ្តើរ)
២៣.អ្នកស្រី សឿម សារឿត អាសយដ្ឋាននៅ ភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ (ប្តូរដំបូលផ្ទះ និងប្តូរជញ្ជាំងផ្ទះ)

– ស្រុកបន្ទាយស្រីអនុញ្ញាតបាន ៧ករណី
១.លោកដែន សុឌី អាសយដ្ឋាននៅ ភូមិតាត្រៃ ឃុំព្រះដាក់ (ជួសជុលដំបូលសំយាប និងធ្វើរោងគោ)
២.លោក គង់ ភាក់ ភូមិតាកុះ ឃុំព្រះដាក់ (រំកិលផ្ទះ)
៣.អ្នកស្រី ញឹម គន់ អាសយដ្ឋាននៅ ភូមិតាកុះ ឃុំព្រះដាក់ (ជួសជុលដំបូលផ្ទះ និងចាក់ដី)
៤.អ្នកស្រី ទក់ ឈឿន អាសយដ្ឋាននៅ ភូមិព្រះដាក់ ឃុំព្រះដាក់ (បន្តសុពលភាពសង់ផ្ទះថ្មី)
៥.អ្នកស្រី ឃិន ហ៊ិន អាសយដ្ឋាននៅ ភូមិព្រះដាក់ ឃុំព្រះដាក់ (តសំយាបធ្វើកន្លែងលក់ដូរ)
៦.លោក ថៃ ធា ភូមិព្រះដាក់ ឃុំព្រះដាក់ (តសំយាបផ្ទះ)
៧.លោក ទេស ឡម ភូមិសាលាក្រវ៉ាន់ ឃុំព្រះដាក់ (រក្សាទុកសំយាបរោងបាយ)

– ស្រុកអង្គរធំអនុញ្ញាតបាន ២ករណី
១.អ្នកស្រី សឹង តី អាសយដ្ឋាននៅ ភូមិដូនឪ ឃុំលាងដៃ (ក្សាទុកសំយាប និងកែបន្ទប់)
២.លោក ស៊ិម សៀក អាសយដ្ឋាននៅ ភូមិគោកគ្រើល ឃុំលាងដៃ (ប្តូរជើងតាងផ្ទះ និងប្តូរដំបូលផ្ទះ)

– ស្រុកពួកនុញ្ញាតបាន ២ករណី
១.អ្នកស្រី លឿង លន់ អាសយដ្ឋាននៅ ភូមិពាម ឃុំដូនកែវ (ប្តូរដំបូលផ្ទះ និងជួសជុលសំយាប)
២.អ្នកស្រី ទិត្យ ស្រីញ៉ា អាសយដ្ឋាននៅ ភូមិបឹងខ្នារ ឃុំខ្នាត (ជួសជុលរោងបាយ)

– ក្រុងរុនតាឯកតេជោសែននុញ្ញាតបាន ១ករណី
១.អ្នកស្រី ញ៉ិក សារ៉ម អាសយដ្ឋាននៅ ភូមិស្រែចង្ហូត សង្កាត់រុនតាឯក (ប្តូរដំបូលផ្ទះបាយ និងប្តូរដំបូលរោងម៉ាស៊ីនកិនស្រូវ)
សូមជម្រាបថា រាល់ការដាក់ពាក្យស្នើសុំច្បាប់ និងការអនុញ្ញាត គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។ ដូច្នេះអាជ្ញាធរជាតិអប្សរា សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឲ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងលឺ ពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕

អត្ថបទដែលជាប់ទាក់ទង