រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូទូរទស្សន៍ចិន CCTV 6
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូទូរទស្សន៍ចិន CCTV 6 ដឹកនាំដោយ លោក Jonathan Shen អ្នកផលិតខ្សែភាពយន្តនៃទូរទស្សន៍ចិន CCTV 6 នៅទីស្ដីការក្រសួងទេសចរណ៍។
គោលបំណងនៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ គឺដើម្បីផ្ដល់ឱកាសដល់គណៈប្រតិភូទូរទស្សន៍ចិន CCTV 6 ពិនិត្យ និងពិភាក្សាអំពីការរៀបចំផលិតខ្សែភាពយន្ត និងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាទៅប្រជាជនទូទាំងប្រទេស៕