**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ផ្តល់អនុសាសន៍ ១០ចំណុច ដើម្បីសម្រេចគោលដៅបណ្តុះបណ្តាល គ្រូបង្រៀនប្រកបដោយគុណភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ ចុះទស្សនកិច្ចពិនិត្យការបណ្តុះបណ្តាល និងសំណេះសំណាលការងារ នៅវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីពាក់ព័ន្ធក្រោមឱវាទ គ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំនៃវិទ្យាស្ថានជាតិអប់រំ។

មុនឈានដល់កិច្ចប្រជុំសំណេះសំណាលជាមួយ គ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចុះពិនិត្យតាមថ្នាក់រៀនដែលកំពុងដំណើរការបង្រៀន និងបានចូលតាមថ្នាក់រៀនមួយចំនួន ដើម្បីសំណេះសំណាលជាមួយគរុនិស្សិតដោយផ្ទាល់។

ដើម្បីសម្រេចគោលដៅបណ្តុះបណ្តាលគ្រូបង្រៀនប្រកបដោយគុណភាព ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលផ្តោតលើការកសាងមូលធនមនុស្ស ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួន ដូចជា៖
១. សូមពង្រឹង និងពង្រីកលទ្ធភាពក្នុងការបង្រៀនអនឡាញ ដើម្បីបង្កើនវិសាលភាពនៃឱកាសបណ្ដុះបណ្ដាល និងចែករំលែកបទពិសោធន៍ ចំណេះដឹងឱ្យកាន់តែទូលំទូលាយ ពិសេសទៅតាមបណ្ដាលខេត្តឆ្ងាយៗ
២. បន្តថែទាំហេដ្ឋរចនាសម្ព័ន្ធរូបវន្តឱ្យបានស្អាតជាប់ជានិច្ច ធានាបាននូវបរិស្ថានសិក្សាល្អជានិរន្តសម្រាប់គ្រប់ជំនាន់
៣. សូមពិចារណា បង្កើតឱ្យមានមុខវិជ្ជាឯកទេស និងឯកទេសរង
៤. គ្រូដែលចេញថ្មីត្រូវមានគុណភាពស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន និងមានសមត្ថភាពលើផ្នែក ICT ឯកទេសឌីជីថល និង ជំនាញសតវត្សទី២១

៥. សូមរៀបចំឯកសារឱ្យពេញលេញតាមមុខវិជ្ជាឯកទេស ដោយរៀបចំបណ្ណាល័យស្តង់ដា ឱ្យមានសៀវភៅគ្រប់ ហើយសូមតាមនាយកដ្ឋានសិក្សាកំណត់សៀវភៅដែលគរុនិស្សិតត្រូវអានជាកាតព្វកិច្ច និងអានជាជម្រើស
៦. ពិនិត្យមើលដំណើរការនៅបណ្ណាល័យ បន្ទប់ពិសោធវិទ្យាសាស្រ្ត ឯកសារយុទ្ធសាស្រ្ត កម្មវិធីសិក្សា ឯកសារបង្រៀន និងរៀន និងហេដ្ឋារចនាសម្ព័ន្ធរូប វ័ន្តនានា ក្នុងវិទ្យាស្ថាន
៧. ធ្វើការសិក្សា វាយតម្លៃគុណភាពអនុវត្តរបស់គ្រូបង្រៀនចេញថ្មី និងបញ្ហារបស់សាលារៀន និងផ្ដល់របាយការណ៍ដល់ក្រសួង ព្រមទាំង កែលម្អកម្មវិធីបណ្ដុះបណ្ដាលរបស់ខ្លួនឱ្យកាន់តែមានភាពឆ្លើយតប

៨. បណ្ដុះបណ្ដាលយ៉ាងណា ឱ្យគ្រូបង្រៀនដែលចេញពីវិទ្យាស្ថាន មាន សមត្ថភាពច្នៃប្រឌិតខ្ពស់ អាចដោះស្រាយបញ្ហាបាននៅសាលារៀនគោល ដៅដែលត្រូវទៅបម្រើការងារ ពិសេសអាចអនុវត្តវិធីសាស្រ្តបង្រៀន ថ្មី ដែល បានរៀនពីវិទ្យាស្ថាន បទបែនស្របតាមស្ថានភាពនិង បរិបទ របស់ សាលារៀនជាក់ស្ដែង
៩. គួររៀបចំជាសមាគមនិស្សិត ឬការជួបជុំផ្សារភ្ជាប់ទំនាក់ទំនង រវាងសិស្សចាស់ និងសិស្សថ្មី ដើម្បីជំរុញការចែករំលែកចំណេះដឹង និងបទពិសោធ ឈានទៅកែលម្អគុណភាពអប់រំ
១០.គ្រូបង្រៀនចេញថ្មីត្រូវមានសមត្ថភាពជួយក្រសួង ដើម្បីធ្វើកំណែទម្រង់ សាលារៀន មិនមែនឱ្យសាលារៀន ធ្វើកំណែទម្រង់ គ្រូបង្រៀនចេញថ្មីទេ។

ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះការសម្រេចបានលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដែលនេះជាសមិទ្ធផលកេរ្តិ៍ដំណែលរួមរវាងក្រសួង និងវិទ្យាស្ថានជាតិអប់រំ និងបានថ្លែងអំណរគុណដល់ លោកនាយក គ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងយកអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចប្រកបដោយការ ទទួលខុសត្រូវខ្ពស់ និង ជូនពរឱ្យវិទ្យាស្ថានជាតិអប់រំរាជធានីភ្នំពេញ ក្លាយជាវិទ្យាស្ថានគរុកោសល្យគំរូនាពេលអនាគត។

គួរបញ្ជាក់ដែរថា វិទ្យាស្ថានជាតិអប់រំ មានតួនាទី និងភារកិច្ច ក្នុងការរៀបចំផែនការបណ្តុះបណ្តាល និងអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀនកម្រិតឧត្តម និងមន្ត្រីគ្រប់គ្រងអប់រំគ្រប់លំដាប់ថ្នាក់ , បណ្តុះបណ្តាលបរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសគ្រប់គ្រងអប់រំ នាយកសាលា អធិការអប់រំ ផែនការអប់រំ គោលនយោបាយអប់រំ វិធីសាស្ត្របង្រៀន ប្រឹក្សាគរុកោសល្យ អភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់ជួរគ្រូបង្រៀន និងមន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ តាមផែនការរបស់ ក្រសួងអប់រំ យុវជន និងកីឡា ស្រាវជ្រាវលើការរៀន បង្រៀន និងគ្រប់គ្រងអប់រំឱ្យស្របតាមតម្រូវការជាតិ តំបន់ និងអន្តរជាតិ កសាងធនធានមនុស្សឱ្យមានគុណភាព និងប្រសិទ្ធភាព សម្រាប់ការអភិវឌ្ឍវិស័យអប់រំ និង ប្រទេសជាតិ អភិវឌ្ឍសមត្ថភាពអ្នកសិក្សា និងប្រែក្លាយពួកគេឱ្យទៅជាគំរូល្អក្នុងសង្គម ព្រមទាំងមានការ ត្រិះរិះពិចារណា មានគុណធម៌ល្អប្រពៃ មានគំនិតច្នៃប្រឌិត និងមានការពង្រឹងគុណភាព និង សមត្ថភាពជាប្រចាំស្របទៅតាមតម្រូវការក្នុងសតវត្សទី២១៕

អត្ថបទដែលជាប់ទាក់ទង