**អាមេរិកដំឡើងពន្ធលើការនាំចូលរបស់ចិនទាំងអស់ដល់កម្រិត ១០៤ភាគរយ**យ៉ាងហោចណាស់មនុស្ស ២៧នាក់បានស្លាប់បន្ទាប់ពីការដួលរលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋ Dominican**WTO នឹងរៀបចំការពិគ្រោះយោបល់ក្រៅផ្លូវការស្តីពីផលប៉ះពាល់នៃភាពតានតឹងពាណិជ្ជកម្ម**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន**ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ——————**ក្រុមអ្នកវិភាគ៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%**ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ចជូនកងកម្លាំង

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងក្នុងសប្តាហ៍ ព្រមទាំងបានវាយតម្លៃសកម្ម ភាពការងារ ដែលបានអនុវត្តនៅក្នុងសប្តាហ៍កន្លងទៅ និងប្រគល់ភារកិច្ច ជូនដល់កងកម្លាំង ដែលត្រូវអនុវត្តបន្តនៅសប្តាហ៍ក្រោយ ដែលពិធីនេះ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអំពីឧបាយកលដ៏ពិសពុលរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលដឹកនាំដោយមេឧទ្ទាមក្រៅច្បាប់ទណ្ឌិតក្បត់ជាតិបីជំនាន់នៅក្រៅប្រទេសដែលកំពុងបេីក យុទ្ឋនាកា ការធ្វើសកម្មភាពបង្កើតព័ត៌មានក្លែងក្លាយ បំផុសព័ត៌មានមិនពិតនៅគ្រប់រូបភាព ក្នុងគោលបំណងបង្ក ចលាចល បះបោរ នាំមកនូវសង្គ្រាមសារជាថ្មីនៅកម្ពុជា។ ជាមួយនោះដែរ ក្រុមជ្រុលនិយមនៅក្នុងប្រទេសមួយក្តាប់តូច ក៏កំពុងធ្វើសកម្មភាពញុះញង់យុវជនយើងមួយចំនួន ដែលមិនយល់ពីការពិត និងមិនស្គាល់ពីតម្លៃនៃសន្តិភាព ឱ្យដើរ តាមពួកគេ ដើម្បីបំផ្លិចបំផ្លាញសុខសន្តិ ភាពរបស់ប្រជាជនកម្ពុជា ជាង១៧ លាននាក់ ។

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់អំពីដំណើរការនៃការស្ថាបនាព្រែកជីកហ្វូណនតេជោ ដែលជាមរតករបស់ប្រជាជនកម្ពុជាមានតម្លៃជាប្រវត្តិសាស្ត្រ សម្រាប់កូនចៅយើងតជំនាន់រាប់ពាន់ឆ្នាំ និងបានគូសបបញ្ជាក់ពីការកសាង និងអភិវឌ្ឍន៍ ខេត្តទាំងបួនរបស់យើង នៅតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ដែលក្នុងរយៈពេលជាង២៥ឆ្នាំកន្លងទៅនេះ មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ជាមួយនោះដែរ រាជរដ្ឋាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបទៅទស្សនាកំសាន្តនៅរៀងរាល់ចុងសប្តាហ៍ រហូតដល់បំណាច់ឆ្នាំ២០២៤ដោយរាជ រដ្ឋាភិបាលជាអ្នកផ្ដល់មធ្យោបាយដឹក ជញ្ជូនធ្វើដំណើរ និងអាហារហូបចុកផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងដាច់ខាតការពាររាជ រដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ជាមួយនោះដែរ បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដែលត្រូវអនុវត្តបន្ត ដោយត្រូវចូលរួមអនុវត្តតាមផែនការ និងបទបញ្ជារបស់ថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់របស់កងយោធ ពលខេមរភូមិន្ទ និងការដឹកនាំបញ្ជាដោយផ្ទាល់ពីគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច ដែលបានប្រគល់ជូន ៕

អត្ថបទដែលជាប់ទាក់ទង