**នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅចំណុចស្ថានីយ៍ប្រេង PTT ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ**លោកជំទាវ ជា សិរី លើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន**ចិនស្នើក្រុមហ៊ុនកូរ៉េខាងត្បូង មិនឱ្យដឹកជញ្ជូនផលិតផលមានផ្ទុកសារធាតុរ៉ែកម្ររបស់ចិន ទៅកាន់ក្រុមហ៊ុនការពារជាតិអាម៉េរិក**ក្រសួងការបរទេសអ៊ុយក្រែន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់យុទ្ធជនចិនកំពុងជួយទ័ពរុស្ស៊ីក្នុងសមរភូមិ**គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតសកល**សម្តេចតេជោ បានរកឃើញហើយកុមារីលក់ផ្កា ដែលទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម**អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលជាមួុយប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់**វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន**ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ**ប៉ូលិសឥណ្ឌា៖ យ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បើកការបាញ់រះលើភ្ញៀវទេសចរ នៅតំបន់ Kashmir**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ប្រជាជនកម្ពុជារាប់ពាន់នាក់ដែលរងគ្រោះដោយសារមីន បានទទួលការថែទាំសុខភាព ការស្តារនីតិសម្បទា និងគាំពារផ្លូវចិត្ត ដែលអាចឱ្យពួកគាត់កសាងជីវិតឡើងវិញ និងរួមចំណែកដល់កិច្ចការសង្គម

ភ្នំពេញ៖ តាមរយៈការខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រជាជនកម្ពុជារាប់ពាន់នាក់ដែលរងគ្រោះដោយសារមីន បានទទួលការថែទាំសុខភាព ការស្តារនីតិសម្បទា និងគាំពារផ្លូវចិត្ត ដែលអាចឱ្យពួកគាត់កសាងជីវិតឡើងវិញ និងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចការសង្គម។

នេះជាការថ្លែងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Ljubljana ប្រទេសស្លូវេនី ក្នុងកម្មវិធីបើកសន្និសីទថ្នាក់តំបន់អ៊ឺរ៉ុប ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការ និងការអនុវត្តកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ក្នុងសុន្ទរកថាបើក ឯកឧត្តមបណ្ឌិត លី ធុជ លើកឡើងថា ការជួបជុំគ្នាដ៏មានសារៈសំខាន់នេះ គឺជារំលឹកអំពីសកម្មភាពសមូហភាព និងឆន្ទៈរួបរួមគ្នាដើម្បីការងារមនុស្សជាតិ និងជម្នះរាល់ផលលំបាកបន្សល់ទុកនាសម័យសង្រ្គាម និងជម្លោះផ្សេងៗ ដែលសន្និសីទនេះ មិនត្រឹមតែផ្តោតលើជំនួយជនរងគ្រោះប៉ុណ្ណោះទេ គឺត្រូវគិតលើការលើកកម្ពស់សេចក្តីថ្លៃថ្នូរ សិទ្ធិ និងអនាគតរបស់អ្នករស់រានមានជីវិតពីគ្រាប់មីន និងជនរងគ្រោះគ្រប់រូប។

កាលពី ២៥ឆ្នាំមុន ពិភពលោកបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដោយបង្កើតអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស ដែលជាសន្ធិសញ្ញាកើតចេញពីភាពជាដៃគូពិសេសរវាងសង្គមស៊ីវិល និងរដ្ឋាភិបាល ដើម្បីឆ្លើយតបបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស។ ចាប់តាំងពីពេលនោះមក អនុសញ្ញាបានបោះជំហានយ៉ាងសំខាន់ ជាពិសេសក្នុងការរួមបញ្ចូលជំនួយជនរងគ្រោះទៅក្នុងគោលនយោបាយជាតិដ៏ទូលំទូលាយទាក់ទងនឹងសុខភាព ការអប់រំ និងការងារ។

កម្ពុជាជាប្រជាជាតិមួយដែលធ្លាប់ទទួលបន្ទុកដ៏ធ្ងន់នៃគ្រាប់មីន បានប្រែក្លាយទៅជាពន្លឺនៃក្តីសង្ឃឹម និងភាពធន់។ តាមរយៈការខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រជាជនកម្ពុជារាប់ពាន់នាក់ដែលរងគ្រោះដោយសារមីន បានទទួលការថែទាំសុខភាព ការស្តារនីតិសម្បទា និងគាំពារផ្លូវចិត្ត ដែលអាចឱ្យពួកគេកសាងជីវិតឡើងវិញ និងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចការសង្គម។

សមិទ្ធិផលសម្រេចបានកន្លងមកមានសារៈសំខាន់ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ។ ពិភពលោកនៅតែប្រឈមមុខនឹងផលវិបាកដ៏អាក្រក់នៃគ្រាប់មីន ហើយជនរងគ្រោះដោយសារមីនជាច្រើន នៅតែបន្តប្រឈមមុខនឹងឧបសគ្គក្នុងការទទួលបានជំនួយដែលត្រូវការ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធគិតគូរអំពីផែនការសកម្មភាពសៀមរាប-អង្គរថ្មី និងបន្តដឹកនាំប្រកបដោយចក្ខុវិស័យ និងក្តីមេត្តា ដើម្បីស្វែងរកព្រំដែនថ្មី វិធីសាស្រ្តថ្មី ការសហការថ្មី និងការប្តេជ្ញាចិត្តថ្មី ដើម្បីធានាថាគ្មានជនរងគ្រោះណាមួយ ត្រូវបានទុកចោលនោះទេ ហើយការអនុវត្តផែនការសកម្មភាពសៀមរាប-អង្គរថ្មីត្រូវមានលក្ខណៈគ្រប់ជ្រុងជ្រោយ ទទួលជោគជ័យ និងមានប្រសិទ្ធភាព។

មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ឡើងវិញថា ក្នុងនាមជាសហគមន៍សកលលោក យើងត្រូវប្តេជ្ញាចិត្តក្នុងការមិនទុកនរណាម្នាក់ចោល។ ពិភពលោកដែលមានសន្តិភាព មិនមែនគ្រាន់តែអវត្ដមាននៃសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានវត្តមាននៃភាពយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមសម្រាប់មនុស្សជាតិ។ លទ្ធផលនៃសន្និសីទថ្នាក់តំបន់នេះ ត្រូវធានា និងជំរុញសម្រាប់ការផ្លាស់ប្តូរដ៏ស៊ីជម្រៅ និងយូរអង្វែងក្នុងការដោះស្រាយមិនត្រឹមជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងគ្រួសារ និងមនុស្សជំនាន់ក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង