**លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ**តួនាទីចិន ក្នុងយន្តការនៃកិច្ចប្រជុំ G20**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុករមាសហែក**ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន**EU បញ្ជាក់ថា​ទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាមេរិកផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន**ប្រធានាធិបតី Abkhazia ប្រកាសលាលែងពីតំណែង ចំពេលមានរលកនៃភាពចលាចលប្រឆាំងរដ្ឋាភិបាល**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន

រដ្ឋមន្ត្រីក្រសួងផែនការ កោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តកំពង់ឆ្នាំង ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អមដោយគណៈប្រតិភូក្រសួងផែនការ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តកំពង់ឆ្នាំង។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអគ្គនាយករង លោកអនុប្រធាននាយកដ្ឋាន លោក លោកស្រី សហការីអមដំណើរឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញចូលរួម។

ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ គោរពជូនគណៈអធិបតីនិងអង្គពិធីទាំងមូល លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្តកំពង់ឆ្នាំង បានលើកឡើងអំពី៖ (១) ទីតាំងភូមិសាស្រ្ត និងប្រជាសាស្ត្រនៃខេត្តកំពង់ឆ្នាំង (២) តួនាទីភារកិច្ច រចនាសម្ព័ន្ធដឹកនាំ និងស្ថានភាពមន្ត្រីរាជការនៃមន្ទីរផែនការខេត្តកំពង់ឆ្នាំង (៣) លទ្ធផលការងារដែលមន្ទីរផែនការសម្រេចបានក្នុងរយៈពេល១ឆ្នាំកន្លងទៅ (៤) បញ្ហាប្រឈម និង (៥) សំណូមពរ។

មានមតិសំណេះសំណាលក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត មកដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃមន្ទីរផែនការខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលោកប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តកំពង់ឆ្នាំងទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ជាពិសេសការពង្រឹងរចនាសម្ព័ន្ធដឹកនាំ លើកកម្ពស់សមភាពយេនឌ័រ និងប្រសិទ្ធភាពការងារ ជាមួយនឹងយន្តការវាយតម្លៃមន្ត្រីរាជការ រាប់ចាប់ពីមន្ត្រីរហូតដល់ប្រធានមន្ទីរ។

មានប្រសាសន៍ក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកនូវវឌ្ឍនភាពការងារ សមិទ្ធផល និងកំណែទម្រង់នានា ដែលក្រសួងផែនការសម្រេចបានក្នុងរយៈពេល១ឆ្នាំកន្លងមក។ ផ្សារភ្ជាប់នឹងការងារកំណែទម្រង់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំពីយន្តការត្រួតពិនិត្យវាយតម្លៃមន្ត្រីរាជការ ដែលក្រសួងផែនការបាននិងកំពុងអនុវត្តផងដែរ។ ក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំពី (១) ការរៀបចំកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល (២) ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (៣) ការតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍន៍ (៤) ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងយុទ្ធសាស្ត្រអន្តរកាលដោយរលូន និង (៥) ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។ ជាមួយនឹងការងារប្រជាជននិងការអភិវឌ្ឍ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការគិតគូររបស់ក្រសួងផែនការ លើការងារគោលនយោបាយជាតិប្រជាជន សំដៅទាញយកជាអតិបរមានូវភាគលាភប្រជាសាស្ត្រ ទី១ ទី២ និងទី៣។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ លើការងារអាហារូបត្ថម្ភ ដែលក្នុងនោះរួមមាន ការបញ្ចូលជាតិអីយ៉ូដ សារជាតិដែក និងវីតាមីន ទៅក្នុងអាហារ ដែលជាកិច្ចការដ៏សំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន ជាពិសេសកុមារ ដែលចាំបាច់ត្រូវការអាហារូបត្ថម្ភពេញលេញ សម្រាប់ការលូតលាស់ប្រកបដោយភាពរឹងមាំ និងសុខភាពល្អ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីអត្ថប្រយោជន៍ដ៏មហាសាលរបស់ព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្ដើមដ៏ឧត្តុង្គឧត្តមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី ព្រមទាំងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ពុំមែនជាការកាត់ដី ឬដាក់រួមគ្នា ដូចក្រុមប្រឆាំងជ្រុលនិយម បានបំភ្លៃនោះឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី ជំនឿជាក់ថា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តកំពង់ឆ្នាំងទាំងអស់ ពិតជាបានស្ដាប់នូវប្រសាសន៍របស់សម្ដេចតេជោ និងប្រមុខរាជរដ្ឋាភិបាល ហើយនឹងចូលរួមផ្សព្វផ្សាយនិងពន្យល់បន្ត ដល់បងប្អូន និងអ្នកជុំវិញខ្លួន ឱ្យបានស្វែងយល់កាន់តែច្បាស់ និងជៀសផុតពីការបោកបញ្ឆោតរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលមានចេតនាបំផ្លិចបំផ្លាញសន្តិភាព និងកេងផលចំណេញពីបងប្អូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង