នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ដឹកនាំកិច្ចប្រជុំណែនាំ និងពង្រឹងការងារគ្រប់គ្រងបុគ្គលិក នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស បានអញ្ជេីញដឹកនាំកិច្ចប្រជុំណែនាំ និងការពង្រឹងការងារគ្រប់គ្រងបុគ្គលិក នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងលំហូរការងារបុគ្គលិកពីរដ្ឋរាជធានី-ខេត្ត មកក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពី លោក-ស្រី អភិបាល រង តំណាងរដ្ឋបាលរាជធានី-ខេត្តជាច្រើនរូបផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរឯកឧតម្ត សាស្រ្តាចារ្យ បានមានប្រសាសន៍ ណែនាំដល់មន្ត្រីថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់ ពង្រឹងការងារគ្រប់គ្រងបុគ្គលិក និង លំហូរការងារបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានម៉តចត់បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពការងារកាន់តែល្អ៕