ក្រសួងសាធារណការ ប្រជុំពិនិត្យរបាយការណ៍ចុងក្រោយ ស្តីពីផលប៉ះពាល់បរិស្ថាន និងសង្គម ត្រៀមសម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសម្របសម្រួលគម្រោង បានដឹកនាំកិច្ចប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍ចុងក្រោយ ស្តីពីផលប៉ះពាល់បរិស្ថាន និងសង្គម Environmental & Social Impact Assessment (ESIA) ត្រៀមសម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ លោក លោកស្រី មកពីអង្គភាពក្រោមឱវាទក្រសួង តំណាងក្រសួងបរិស្ថាន តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាង Economic Development Cooperation Fund (EDCF) តំណាងសាលារាជធានីភ្នំពេញ តំណាងក្រុមហ៊ុន Yooshin Engineering Co. Ltd. និងមន្ត្រីពាក់ព័ន្ធ ដែលជាសមាជិកគម្រោង ផងដែរ។
ជាលទ្ធផលអង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើរបាយការណ៍ បន្ទាប់ពីបញ្ចប់ការសិក្សាលម្អិត ចំពោះផលប៉ះពាល់ បរិស្ថាន និងសង្គម (ESIA) នៅក្នុងរាជធានី ដើម្បីធ្វើយ៉ាងណាឱ្យទទួលបាននូវធាតុចូល និងស្វែងរកដំណោះស្រាយរួមមួយ ព្រមទាំងសម្រេចបានការឯកភាពគ្នាចុងក្រោយ តាមអ្វីដូចបានពិភាក្សាក្នុងកិច្ចប្រជុំ សម្រាប់ភាពច្បាស់លាស់នៅពេលគម្រោងចាប់ផ្តើមសាងសង ហើយត្រូវទទួលបានលទ្ធផលល្អប្រសើរ៕