**នាវាដឹកប្រេងយន្តហោះយោធាអាម៉េរិក ត្រូវបាននាវាដឹកកុងតឺន័របុកពេញមួយទំហឹងនៅភាគឦសាននៃប្រទេសអង់គ្លេស**រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បិទកម្មវិធី៨៣ភាគរយ និងលុបចោលកិច្ចសន្យាចំនួន៥២០០នៅទីភ្នាក់ងារសហរដ្ឋអាម៉េរិក**រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់**ព័ត៌មានលម្អិតជុំវិញករណីចាប់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួកទាំង ២នាក់ទៀត ពាក់ព័ន្ធបោកប្រាស់លុយ អ្នកវិនិយោគជនជាតិចិនរាប់ម៉ឺនដុល្លារ**សម្តេចធិបតី៖ គុណភាពអប់រំ អាស្រ័យលើគុណភាពគ្រូ ទោះមានឧបករណ៍ទាន់សម័យ បើកម្រិតគ្រូនៅតែបង្រៀនតាមជំនាន់១០ឆ្នាំ ឬ២០ឆ្នាំមុន គឺមិនអាចដើរទាន់សម័យឌីជីថលទេ**សម្តេចធិបតី៖ ក្រុមប្រឆាំងក្រៅប្រទេស តែងតែយកបញ្ហាអសកម្មក្នុងសង្គម មកញុះញង់ឲ្យពលរដ្ឋខ្មែរក្រោកឈរប្រឆាំងរាជរដ្ឋាភិបាល**សម្តេចធិបតី៖ ការកសាងសង្គមជាតិមួយ ទាមទារឲ្យសង្គមជាតិនោះ សម្បូរទៅដោយធនធានមនុស្សដែលមានសមត្ថភាពក្នុងការបំពេញការងារ**សម្តេចធិបតី៖ ប្រសិនបើសង្គមគ្មានការសិក្សា និងធនធានមនុស្សទន់ខ្សោយ នឹងមិនអាចទៅមុខបានទេ**សម្តេចធិបតី៖ ប្រសិនបើសង្គមជាតិមួយរវល់តែឈ្លោះគ្នា ច្បាស់ណាស់គ្មានឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធឡើយ**ប្រមុខរាជរដ្ឋាភិបាល៖ ប្រទេសមួយអាចខ្លាំងទៅបាន ទាល់តែយើងមានធនធានមនុស្សខ្លាំង**សម្ដេចបវរធិបតី៖ រាជរដ្ឋាភិបាល មិនអាចទៅរៀនជំនួស ឬធ្វើការជំនួសយុវជនបាននោះឡើយ**សម្តេចធិបតី៖ ការរៀបចំអង្គរសង្រ្កាន្តឆ្នាំនេះ ជាការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ ដើម្បីទាក់ទាញ និងជំរុញវិស័យទេសចរណ៍**សម្ដេចធិបតី៖ ការពង្រឹងធនធានមនុស្ស ត្រូវយកចិត្តទុកដាក់ទៅលើទាំងបរិមាណ និងគុណភាព**សម្តេចធិបតី៖ ការកសាងសង្គមមួយរីកចម្រើនបាន ទាល់តែសង្គមនោះមានសន្តិភាព**អតីត​ប្រធានាធិបតី​ហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវបានចាប់ខ្លួន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមីនា ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១១ ខែមីនា គឺ “ល្អណាស់”**សម្តេចធិបតី៖ នៅកម្ពុជា ភាពជាអ្នកដឹកនាំរបស់ស្រ្តី គឺមានការកើនឡើងខ្ពស់ទាំងរដ្ឋ និងឯកជន**ក្នុងខែកុម្ភៈ ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគសរុបចំនួន៤៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៣២១លានដុល្លារ**សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថៃតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនសារតាំង**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥

បទវិភាគ៖ប្រទេសចិននឹងនាំមកនូវ “ភាពបៃតង”កាន់តែច្រើនដល់ការអភិវឌ្ឍពិភពលោក និងផ្តល់ផែនការចិនកាន់តែច្រើនដល់អភិបាលកិច្ចប្រព័ន្ធអេកូឡូស៊ីសកល

ប៉ុន្មានថ្ងៃកន្លែងទៅនេះ ដំរីអាស៊ីដែលរស់នៅនៅតំបន់Xishuangbanna ខេត្តយូណាននៃប្រទេសចិនបានចេញដើរលេងជាក្រុម ។ ក្រោមកិច្ចការពារពីប៉ូលីសនិងអ្នកតាមដានត្រួតពិនិត្យតំបន់នោះ ដំរីចំនួន៤២ក្បាលបានដើរបណ្ដើរលេងបណ្ដើរ ចុងក្រោយក៏បានត្រឡប់ទៅតំបន់អភិរក្សវិញ ។ រឿងរ៉ាវរបស់ក្រុមដំរីដែលបានត្រឡប់ទៅវិញដោយសុវត្ថិភាពម្តងហើយម្តងទៀត ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែតមានការចាប់អារម្មណ៍និងពិភាក្សាយ៉ាងក្ដៅគគុក ។ លោក Xiong Zhaoyong អនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងអភិរក្សដំរីអាស៊ីនៃតំបន់Xishuangbanna បានថ្លែងថា ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងពីភាគីជាច្រើន នៅតំបន់នោះ មនុស្សនិងដំរីបានរស់នៅដោយសុខដុមរមនាពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនបានអភិរក្សដំរីអាស៊ីដោយស្ម័គ្រចិត្ត ។
នេះជាការឆ្លុះបញ្ចាំងមួយនៃការអភិរក្សអេកូឡូស៊ីរបស់ប្រទេសចិន ។ នៅប្រទេសចិន គំនិតអភិរក្សអេកូឡូស៊ីបានជ្រាបចូលទៅក្នុងក្រអៅដួងចិត្តរបស់ប្រជាជនរួចទៅហើយ ។ កិច្ចប្រជុំលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះបានធ្វើការចាត់ចែងរៀបចំជាពិសេសអំពីកំណែទម្រង់ប្រព័ន្ធច្បាប់អរិយធម៌អេកូឡូស៊ីឱ្យស៊ីជម្រៅ ដាក់ចេញនូវប្រព័ន្ធអភិបាលកិច្ចបរិស្ថានអេកូឡូស៊ីដ៏ល្អពេញលេញ និងពង្រឹងយន្តការសម្របសម្រួលការងារអភិរក្សជីវចម្រុះ ។ តាមពិតទៅ ការអភិរក្សបរិស្ថានអេកូឡូស៊ី គឺជាការការពារសមត្ថភាពផលិតកម្ម ការកែលម្អបរិស្ថានអេកូឡូស៊ីគឺជាការអភិវឌ្ឍសមត្ថភាពផលិតកម្ម ។
ការអភិវឌ្ឍបៃតង ជាមូលដ្ឋាននៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន ។ កិច្ចប្រជុំលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានលើកឡើងថា នឹងធ្វើឱ្យយន្តការអភិវឌ្ឍន៍បៃតងនិងកាបូនទាបមានសុក្រឹតភាព នៅចុងខែកក្កដា ប្រទេសចិនបានបោះពុម្ពផ្សាយ «សេចកី្តណែនាំស្តីពីការពន្លឿនបរិវត្តកម្មបៃតងគ្រប់ជ្រុងជ្រោយលើការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម » ដែលបានធ្វើការចាត់ចែងរៀបចំជាប្រព័ន្ធចំពោះការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយជាលើកដំបូង ។ ក្រោមការជំរុញដោយឯកភាពរបស់គោលនយោបាយមួយចំនួន ប្រទេសចិនមានភាពរស់រវើកយ៉ាងពេញលេញ ។
នៅក្រុមហ៊ុនសាជីវកម្មប្រេងឥន្ធនៈនិងឧស្ម័នជាតិចិនប្រចាំនៅខេត្តយូណានដែលស្ថិតនៅក្រុងKunming ឆ្លងតាមរយៈការងារជិត២០ដំណាក់កាលដូចជាការច្រោះចោលប្រេង ជីវគីមីសាស្រ្តនិងចម្រាញ់ជាដើម ទឹកសំណល់ចំនួនប្រហែល៨០ភាគរយអាចត្រូវប្រើប្រាស់ជាថ្មីឡើងវិញ ។ “មិនឱ្យប្រេងកខ្វក់មួយតំណក់ធ្លាក់លើដី មិនឱ្យឧស្ម័នបំពុលលើសពីស្តង់ដារបញ្ចេញមកក្រៅ មិនឱ្យទឹកសំណល់លើសពីស្តង់ដារមួយតំណក់ហូរចូលក្នុងទន្លេ” នេះជាការបង្ហាញជាក់ស្តែងនៃការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិន ។
ការបង្កើតខ្សែសង្វាក់ឧស្សាហកម្មថាមពលថ្មីធំបំផុតនិងពេញលេញបំផុតនៅលើពិភពលោក នៅ២០២៣ បរិមាណចំណាយថាមពលនៃតម្លៃផលិតផលក្នុងស្រុកសរុបគិតជាឯកតានិងការបញ្ចេញកាបូនបានកាត់បន្ថយចំនួន២៦ភាគរយនិង៣៥ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងឆ្នាំ២០១២ ។ល។ ប្រទេសចិនបានក្លាយជាកម្លាំងចលករដ៏សំខាន់នៃការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយរបស់ពិភពលោកទាំងមូល ។យោងតាមរបាយការណ៍របស់ការិយាល័យថាមពលអន្តរជាតិ នៅឆ្នាំ២០២៣ ក្នុងសមត្ថភាពផ្ទុកថាមពលអាចកកើតឡើងវិញនៅទូទាំងពិភពលោក ការរួមចំណែករបស់ចិនបានលើសពី៥០ភាគរយ ។ ឥស្សរជនវិភាគអន្តរជាតិសម្គាល់ឃើញថា ប្រទេសចិនបានខិតខំប្រឹងប្រែងជំរុញភាពស៊ីសង្វាក់គ្នារវាងការអភិវឌ្ឍសេដ្ឋកិច្ចនិងការអភិរក្សអេកូឡូស៊ី ដែលមានតម្លៃសម្រាប់ប្រទេសដទៃទៀតយកទៅសិក្សារៀនសូត្រ។
“ភ្នំបៃតងទឹកស្អាតគឺជាភ្នំមាសភ្នំប្រាក់” ។ រឿងរ៉ាវនីមួយៗបានបង្ហាញថា អ្វីដែលប្រទេសចិនស្វែងរក គឺការធ្វើទំនើបកម្មដែលមនុស្សនិងធម្មជាតិរួមរស់ជាមួយគ្នាដោយសុខដុមរមនា។ ក្នុងដំណើរនេះ “សន្ទស្សន៍អេកូឡូស៊ី”របស់ភ្នំបៃតងទឹកស្អាត និង “សន្ទស្សន៍សុភមង្គល”របស់ជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានលើកកម្ពស់ក្នុងពេលដំណាលគ្នា ។ នៅពេលអនាគត ប្រទេសចិននឹងនាំមកនូវ “ភាពបៃតង”កាន់តែច្រើនដល់ការអភិវឌ្ឍពិភពលោក និងផ្តល់ផែនការចិនកាន់តែច្រើនដល់អភិបាលកិច្ចប្រព័ន្ធអេកូឡូស៊ីសកល ៕

អត្ថបទដែលជាប់ទាក់ទង