**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រដ្ឋបាល​ខេត្តសៀមរាប​ រៀបចំកិច្ចប្រជុំ​ ស្ដីពី​ការចុះស្រាវជ្រាវ ពីប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ​ ការគ្រប់គ្រងរដ្ឋបាលដែនដី​ សណ្តាប់​ធ្នាប់​សាធារណៈ​ សុវត្ថិភាព​សង្គម​ និងការអភិវឌ្ឍមូលដ្ឋាននៅកម្ពុជា​

ភ្នំពេញ៖ នាថ្ងៃទី​២៨​ ខែសីហា​ ឆ្នាំ​២០២៤​ នៅបន្ទប់ប្រជុំ​លេខ​ ១​ រដ្ឋបាល​ខេត្តសៀមរាប​ មានកិច្ចប្រជុំ​ ស្ដីពី​ការចុះស្រាវជ្រាវអំពីប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ​ ការគ្រប់គ្រងរដ្ឋបាលដែនដី​ សណ្តាប់​ធ្នាប់​សាធារណៈ​ សុវត្ថិភាព​សង្គម​ និង​ការអភិវឌ្ឍមូលដ្ឋាននៅកម្ពុជា​ ដឹកនាំ​ដោយ​ ឯកឧត្តម​បណ្ឌិត​ ទូច​ វិសាលសុខ​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ លោក​ សុខ​ ថុល​ អភិបាល​រង​ខេត្ត​ តំណាង​ ឯកឧត្ដម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និងមានការអញ្ជេីញចូលរួមពី​ ឯកឧត្ដម​ លោកជំទាវ​ អនុរដ្ឋលេខាធិការ​ លោក​ លោកស្រី​ មន្ត្រីពាក់ព័ន្ធ​ ។

ក្នុង​កិច្ច​ប្រជុំ​នេះដែរ​ លោក​ អភិបាល​រង​ខេត្ត​ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារគណៈប្រតិភូក្រសួងមហាផ្ទៃ​ ដែលដឹកនាំ​ដោយ​ ឯកឧត្ដម​បណ្ឌិត​ ទូច​ វិសាលសុខ​ ក្នុងការចុះបំពេញបេសកកម្មនៅខេត្តសៀមរាប​ និងបានរាយការណ៍ជូនគណៈប្រតិភូអំពីវឌ្ឍនភាពការងារលេីការផ្ដល់សេវាសាធារណៈ​ ការគ្រប់គ្រងរដ្ឋបាលដែនដី​ ការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់​មានសុវត្ថិភាព​ សណ្តាប់​ធ្នាប់​សាធារណៈ​ សុវត្ថិភាពសង្គម​ ការអនុវត្ត​គោលនយោបាយ​វិមជ្ឈការ​ វិសហមជ្ឈការ​ និងការអភិវឌ្ឍខេត្ត​ និងបញ្ហាប្រឈមនានាដែលរដ្ឋបាលខេត្តបាន​ និងកំពុងជួបប្រទះ​ ។

ឯកឧត្ដម​បណ្ឌិត​ ប្រធានគណៈប្រតិភូ​ ក៏មានមតិចូលរួម​ និងផ្ដល់អនុសាសន៍​ល្អៗ​ ជូនដល់អង្គប្រជុំ​ និងបានបញ្ជាក់អំពីគោលបំណងនៃការចុះស្រាវជ្រាវនាពេលនេះ​ ដែលជាគម្រោងទី១​ និងជាឆន្ទៈរបស់​ ឯកឧត្ដម​អភិសន្តិបណ្ឌិត​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ដេីម្បីប្រមូលធាតុចូលពីថ្នាក់ក្រោមជាតិ​ ក្នុងការបង្កើត​យន្តការថ្នាក់ជាតិដោះស្រាយឱ្យចំគោលដៅពីបញ្ហាអាទិភាពចម្បងៗ​ ដែលរដ្ឋបាលថ្នាក់ក្រោមជាតិកំពុងជួបប្រទះ​ និងត្រូវវិភាគ​ ផ្ទៀងផ្ទាត់ជាមួយរដ្ឋបាលឃុំ​ សង្កាត់​ ឱ្យបានច្បាស់លាស់​ លេីផែនការអភិវឌ្ឍមូលដ្ឋាន​ អភិវឌ្ឍ​ធនធាន​មនុស្ស​ និងរៀបចំបេីកវគ្គបណ្ដុះបណ្ដាលមន្ត្រីឃុំ​ សង្កាត់​ ស្ដីពី​ការអភិវឌ្ឍសមត្ថភាពលេីការរៀបចំគម្រោងអភិវឌ្ឍឃុំ​ សង្កាត់​ និងឱ្យមន្ត្រីឃុំ​ សង្កាត់​អាចរៀបចំផែនការអភិវឌ្ឍ​ គម្រោង​អភិវឌ្ឍ​ឃុំ​ សង្កាត់​របស់​ខ្លួន​ឱ្យស្របតាមលក្ខណៈភូមិសាស្ត្រ​ និងប្រជាសាស្ត្រ​ ៕

អត្ថបទដែលជាប់ទាក់ទង