**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ក្រសួងមុខងារសាធារណៈ រៀបចំកិច្ចប្រជុំចុងក្រោយ ត្រៀមប្រឡងប្រជែងជ្រើសរើសមន្រ្តីឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងចំនួនពីរ

ភ្នំពេញ៖ ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិលឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រូបង្រៀននៅមត្តេយ្យសិក្សា ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា នឹងចាប់ផ្តើមនៅថ្ងៃទី៣១ ខែសីហា និងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។

ឆ្ពោះទៅកាន់ការប្រឡងនេះ ក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទី និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំពិនិត្យការងារ និងផ្តល់អនុសាសន៍ណែនាំតម្រង់ទិសដល់អនុគណៈកម្មការនានា ក្នុងការត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅកាន់ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រូបង្រៀននៅមត្តេយ្យសិក្សា ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ប្រធាន អនុប្រធានអនុគណៈកម្មការនានា និងមន្រ្តីជំនាញ ជាច្រើនរូប។

ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តីស្តីទី បានមានប្រសាសន៍ពីវឌ្ឍនភាពនៃការរៀបចំដំណើរការប្រឡងប្រជែងកន្លងមកគឺទទួលបានលទ្ធផលល្អប្រសើរគួរជាទីកត់សម្គាល់ និងមោទភាព និងបានវាយតម្លៃខ្ពស់និងថ្លែងការកោតសរសើរ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអនុគណៈកម្មការនានា ដែលបានអនុវត្តលើកិច្ចការងារប្រឡងប្រជែងកន្លងមកដោយទទួលបានប្រសិទ្ធភាពខ្ពស់។

បន្ទាប់ពីបានស្តាប់បទបង្ហាញរបាយការណ៍ជុំវិញដំណើរការរៀបចំការប្រឡងប្រជែងនាពេលខាងមុខ របស់ក្រុមការងារជំនាញរួចមក អង្គប្រជុំបានពិភាក្សាពិគ្រោះយោបល់ទៅលើបទពិសោធនៃការអនុវត្តកន្លងមក ទៅលើការសម្រេចបាន ការខ្វះចន្លោះ និងទិសដៅអនុវត្តបន្ត នៃការប្រឡងប្រជែងនាពេលខាងមុខ ដើម្បីធានាបានការរៀបចំនិងការអនុវត្តកិច្ចការប្រឡងនាពេលខាងមុខ ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។

សូមជម្រាបជូនថា ដំណើរការប្រឡងប្រជែងនឹងប្រព្រឹត្តទៅ ដូចខាងក្រោម៖
-ការប្រឡងប្រជែងក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ នឹងប្រពឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡង សាលាភូមិន្ទរដ្ឋបាល
-ការប្រឡងប្រជែងក្នុងក្របខណ្ឌក្រសួង អប់រំ យុវជន និងកីឡា (គ្រូបង្រៀននៅមត្តេយ្យសិក្សា) នឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង