**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន**ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ——————**ក្រុមអ្នកវិភាគ៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%**ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មលើកឡើងថា ពិព័រណ៍អន្តរជាតិ រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ពិព័រណ៍អន្តរជាតិជាសេរីនៅកម្ពុជាឆ្នាំ២០២៤បានបើកសម្ពោធជាផ្លូវការ ហើយនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដើម្បីបើកឱកាសដល់ភ្ញៀវជាតិ និងអន្តរជាតិបានចូលរួមទស្សនា ទិញផលិតផលប្រើប្រាស់ផ្សេងៗ និងជំរុញការធ្វើពាណិជ្ជកម្មកាន់តែល្អប្រសើរ។
តំណាងក្រុមហ៊ុន Minh Vi Exhibition and Advertising Services Co., Ltd (VEAS) បានឱ្យដឹងថា អ្នកចូលរួមដាក់ទាំងបង្ហាញនៅក្នុងពិព័រណ៍អន្តរជាតិជាសេរីនៅកម្ពុជាឆ្នាំ២០២៤នេះ មកពី១៣ប្រទេស និងតំបន់ រួមមាន បេឡារុស្ស កម្ពុជា ចិន កូរ៉េ ម៉ាឡេស៊ី ហូឡង់ ប៉ូឡូញ រុស្សី តៃវ៉ាន់ ថៃ សហរដ្ឋអាមេរិក និងវៀតណាម ដែលបង្ហាញផលិតផល បច្ចេកវិទ្យា និងសេវាកម្មទំនើបរបស់ពួកគេ។
ថ្លែងក្នុងពិធីបើកពិព័រណ៍អន្តរជាតិជាសេរីនៅកម្ពុជាឆ្នាំ២០២៤នេះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មបានវាយតម្លៃខ្ពស់ចំពោះអ្នករៀបចំ ពិព័រណ៍អន្តរជាតិជាសេរីនៅកម្ពុជាឆ្នាំ២០២៤នេះឡើង ដោយមានតាំងបង្ហាញផលិតផល និងសេវាកម្ម ទាក់ទងទៅទៅនឹងវិស័យកសិកម្ម វារីវប្បកម្ម សុខាភិបាល គ្រឿងសំអាង បច្ចេកវិទ្យា និងចំណីអាហារជាដើម ដោយមានក្រុមហ៊ុនចំនួន៨៤ និងមានស្តង់ពិព័រណ៍ប្រមាណ១០០ស្តង់។
ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ពិតជាមានសារសំខាន់ក្នុងការរួមចំណែកជំរុញការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា ជាពិសេសបានជួយការងារកសិកម្ម ដោយបើកឱកាសសម្រាប់ទំនាក់ទំនងរវាងអ្នកលក់ទាំងក្នុងស្រុក និងក្រៅស្រុកជាមួយ កសិករ។
សូមបញ្ជាក់ថា ពិព័រណ៍អន្តរជាតិជាសេរីនៅកម្ពុជាឆ្នាំ២០២៤រៀបចំឡើងដោយក្រុមហ៊ុន Minh Vi Exhibition and Advertising Services Co., Ltd (VEAS) ចាប់ផ្តើមពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ខែសីហា ឆ្នាំ២០២៤។ ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល សមាគមពាណិជ្ជកម្មកម្ពុជា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (CLRA) សមាគមសហព័ន្ធកសិករកម្ពុជា (CFAP)សមាគមអ្នកចិញ្ចឹមវារីវប្បកម្មកម្ពុជា(CAA) សម្ព័ន្ធសហប្រតិបត្តិការកសិកម្មកម្ពុជា (CACA) សមាគមជាងកាត់សក់ និងកែសម្ផស្សនៅកម្ពុជា សមាគមអភិវឌ្ឍន៍មន្ទីរពិសោធន៍វេជ្ជសាស្ត្រ (AMLD) សមាគមផលិតចំណីអាហារកម្ពុជា (CFMA) និងទីភ្នាក់ងារឯកទេស និងសមាគមផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង