**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ស្ថានទូតកម្ពុជានៅជប៉ុន រៀបចំសិក្ខាសាលាវិនិយោគស្តីពី “បរិយាកាសធុរកិច្ច និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា”

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំកម្មវិធីសិក្ខាសាលាវិនិយោគ ស្តីអំពី “បរិយាកាសធុរកិច្ច និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា (Business Environment and Investment Opportunities in Cambodia)” ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅស្ថានឯកអគ្គរាជទូតកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម IMAMURA Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា, ឯកឧត្តម IWATA Kazuchika អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន, វាគ្មិនកិត្តិយស ឯកឧត្តម ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក Yukihiro Ikawa ប្រធានសមាគម Tokyo New Business Conference (NBC) និងជាប្រធានក្រុមហ៊ុន Creek and River Co., Ltd. ព្រមទាំងប្រធានក្រុមហ៊ុន និងតំណាងក្រុមហ៊ុន ដែលជាសមាជិកសមាគម NBC និងសមាជិកនៃសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន សរុបប្រមាណ ៥០នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរំលឹកអំពីទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលចាប់តាំងពីឆ្នាំ១៩៥៣ រហូតមកដល់បច្ចុប្បន្ននេះ ចំណងមិត្តភាពទ្វេភាគី កម្ពុជា និងជប៉ុន ត្រូវបានដំឡើងទៅដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នជប៉ុន អង្គការ JETRO មជ្ឈមណ្ឌលអាស៊ានជប៉ុន ព្រមទាំងសកម្មភាពជាច្រើនរបស់ស្ថានទូត ដែលបានរៀបចំកន្លងមក និងបានកំពុងអនុវត្តបន្តទៀតតាមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចកម្ពុជា ជាពិសេសពិព័រណ៍កម្ពុជា ដែលទើបបានបញ្ចប់ដោយជោគជ័យកាលពីខែឧសភាថ្មីៗនេះ ការរៀបចំសិក្ខាសាលាវិនិយោគ ទិវាវប្បធម៌ ពិធីបុណ្យជាតិ និងពិធីសាសនាផ្សេងៗ ជាដើម។

ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់បំផុតចំពោះវិនិយោគិនជប៉ុន ដែលបានកំពុងធ្វើការវិនិយោគនៅប្រទេសកម្ពុជា ដោយក្នុង ១ឆ្នាំ ២ដង រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តែងតែរៀបចំវេទិកា ជួបពិភាក្សា ស្តាប់សំណូមពរ និងដោះស្រាយបញ្ហាកង្វល់ជូនធុរជន និងអ្នកវិនិយោគជប៉ុន ដែលមានការចូលរួមដោយ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ធុរជន និងអ្នកវិនិយោគជប៉ុននៅទីនោះ។ ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានជំរុញនិងលើកទឹកចិត្តអ្នកវិនិយោគិនជប៉ុន ឱ្យពិនិត្យលទ្ធភាពទៅដាក់ទុនវិនិយោគ និងធ្វើធុរកិច្ចពាណិជ្ជកម្មនៅប្រទេសកម្ពុជា ឱ្យកាន់តែច្រើនឡើងថែមទៀត ខណៈដែលក្រុមហ៊ុនវិនិយោគជប៉ុនធំៗមួយចំនួន បានកំពុងបើកដំណើរការក្រុមហ៊ុន និងរោងចក្រខ្លួននៅកម្ពុជារួចហើយ ជាពិេសស ក្រុមហ៊ុន Minebea Cambodia ក្រុមហ៊ុន AEON Mall ក្រុមហ៊ុន និងរោងចក្រតម្លើងរថយន្ត Toyota (Tsusho) ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់កម្សាន្តទេសចរណ៍ A2A Town Cambodia មន្ទីរពេទ្យ Sunrise ធនាគារស្ថាបនា និង ធនាគារ Mizuho ។ល។

ថ្លែងក្នុងកាសនោះដែរ ឯកឧត្តម IMAMURA Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ឯកឧត្តម IWATA Kazuchika អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ព្រមទាំងលោក Yukihiro Ikawa ប្រធានសមាគម NBC បានកោតសរសើរ និងសាទរយ៉ាងខ្លាំងចំពោះកិច្ចប្រឹងប្រែង និងសមិទ្ធផលនានា ដែលស្ថានទូតកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា នាពេលបច្ចុប្បន្ន។

ឯកឧត្តមដែលជាភ្ញៀវកិត្តិយសទាំងអស់ បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំសិក្ខាសិលាវិនិយោគនេះឡើង ហើយបានស្នើសុំស្ថានទូតកម្ពុជា បន្តរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះបន្តទៀត ដើម្បីរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ៕

អត្ថបទដែលជាប់ទាក់ទង