ឧត្តមសេនីយ៍ឯក តុប នេត ទទួលជួបពិភាក្សាការងារជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងតំណាងអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញទទួលជួប និងពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ៅ បុញ្ញខេត្ត ទីប្រឹក្សាអមក្រសួងសេដ្ឋកិច្ច និងឯកឧត្តម ឧត្តមសេនីយ៍ទោ ស្វាយ វិចិត្រ អគ្គនាយករង តំណាងអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ព្រមទាំងសហការី ពិភាក្សាអំពីកម្រិតបច្ចេកទេស ដើម្បីពិនិត្យឡើងវិញអំពីតម្លៃសេវារដ្ឋបាលមួយចំនួនលើការងារអត្តសញ្ញាណកម្ម។
ក្នុងកិច្ចពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអស់លោក លោកស្រីជាតំណាងក្រសួងពាក់ព័ន្ធផងដែរ ៕