**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

គ្រឹះស្ថានអង្គរនឹងសិក្សាលើការផ្ដល់ជាសំបុត្រពាក់នៅកដៃ ដើម្បីងាយស្រួលសម្គាល់ភ្ញៀវទេសចរ

ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ បានបង្កើតកិច្ចប្រជុំអាណត្តិទី៣ លើកទី៤ ដើម្បីពិនិត្យនិងពិភាក្សាអំពី «ការងារកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យកាន់តែប្រសើរឡើង»។

កិច្ចប្រជុំកាលពីថ្ងៃទី២៧សីហា នៅទីស្តីការក្រសួងដឹកនាំដោយឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ផងដែរ។

ដើម្បីបង្កភាពងាយស្រួលជូនភ្ញៀវទេសចរបន្ថែមទៀត កិច្ចប្រជុំបានសម្រេចនូវកំណែទម្រង់ចំនួន៦ធំៗ រួមមាន៖ ១-សម្រាប់បណ្ណទស្សនារយៈពេល១ថ្ងៃ៖ សម្រេចលុបចោលទាំងស្រុងនូវតម្រូវការព័ត៌មានរបស់ភ្ញៀវទេសចរដូចជា រូបថត, សញ្ជាតិ, ក្រុមអាយុ និងភេទ រាល់ពេលភ្ញៀវទេសចរបរទេសចូលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរពីគ្រឹះស្ថានអង្គរ ចាប់ពីចុងខែកញ្ញា ឆ្នាំ២០២៤តទៅ។ ២-សម្រាប់បណ្ណទស្សនារយៈពេល៣ថ្ងៃ និង៧ថ្ងៃ៖ បន្តអនុវត្តតម្រូវការថតរូបភ្ញៀវសម្រាប់បណ្ណ ចូលទស្សនា រហូតដល់ចុងឆ្នាំ២០២៤។ ៣-កែសម្រួលប្រព័ន្ធត្រួតពិនិត្យដែលមានភាពសាំញ៉ាំ៖ ធ្វើការកាត់បន្ថយទីតាំងត្រួតពិនិត្យ នៅតាមច្រកចូលទាំង៤ និងរក្សាទីតាំងត្រួតពិនិត្យនៅតែតាមច្រកចូលប្រាសាទតែប៉ុណ្ណោះ។ រីឯ៤-ឯកភាពជូនគ្រឹះស្ថានអង្គរអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់លក់បណ្ណ៖ ដោយប្រើ Self-Service Machine និងបង្កើត Mobile App និងជំរុញការទូទាត់ប្រាក់ជាទម្រង់អេឡិចត្រូនិក។ ៥-គ្រឹះស្ថានអង្គរ ត្រូវសិក្សាលើការការផ្ដល់ជាទម្រង់សំបុត្រពាក់នៅកដៃ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការត្រួតពិនិត្យជូនដល់ភ្ញៀវទេសចរ។និង៦-បង្កើតក្រុមការងារចម្រុះ ពិនិត្យ និងសិក្សាលើការកែទម្រង់ការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដំណាក់កាលទី២ ដើម្បីធ្វើការសិក្សា និងដាក់ដំណើរការកំណែរទម្រង់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងការលក់បណ្ណចូលទស្សនាជាក្រុមប្រាសាទ ដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥តទៅ។

ស្របជាមួយគ្នានោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំគ្រឹះស្ថាន ត្រូវបង្កើនការរៀបចំកែលម្អ បង្គន់អនាម័យ ក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរថែមទៀត និងបន្តពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការប្រមូលចំណូលពីការលក់បណ្ណ ពង្រឹងនីតិវិធីនៃការត្រួតពិនិត្យបណ្ណឱ្យបានកាន់តែល្អប្រសើរ និងបង្កភាពងាយស្រួលជូនភ្ញៀវបន្ថែមទៀត។

គួររំលឹកផងដែរថា គ្រឹះស្ថានអង្គរបញ្ជាក់ថា ចាប់ពីខែមករាដល់ខែកក្កដា ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនសរុប៤៨៤ ៣៧៥នាក់ ពោលគឺកើនឡើង៣៣ភាគរយ និងទទួលបានចំណូល២៧ ១៧៧ ៤៣០ដុល្លារកើនឡើង៣៣,៧៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង