អភិបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពីការត្រួតពិនិត្យគម្រោងខេត្តឆ្នាំ២០២៤
ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពីការត្រួតពិនិត្យគម្រោងខេត្តឆ្នាំ២០២៤ ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ ដែលកិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកណ្តាល។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម និងវឌ្ឍនភាពនៃការអនុវត្តគម្រោងនានារបស់ខេត្ត ដែលជាតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ព្រមទាំងបានពិនិត្យ ពិភាក្សាស្វែងរកបញ្ហាប្រឈមផ្សេងៗ យកមករួមគ្នាដោះស្រាយអោយបានទាន់ពេលវេលា។
ឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ទីរអង្គភាពពាក់ព័ន្ធត្រូវសហការគ្នា និងយកចិត្តទុកដាក់ខ្ពស់ នៅពេលចុះពិនិត្យសិក្សាបច្ចេកទេសក្នុងការធ្វើផ្លូ លូ ប្រឡាយ និងអាគារផ្សេងៗ ឱ្យបានត្រឹមត្រូវស្របទៅតាមបច្ចេកទេស មានគុណភាព ហើយត្រូវធ្វើរបាយការណ៏ឱ្យបានលំអិតមករដ្ឋបាលខេត្ត។
សូមបញ្ជាក់ថា តាមរបាយការណ៍វឌ្ឍនភាពគម្រោងវិនិយោគខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២៤ បានបង្ហាញថា គម្រោងខេត្តឆ្នាំ២០២៤ មានសរុបចំនួន ២៣គម្រោង៕