រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ សម្រេចបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ។
ភូមិសាស្ត្រក្រុងកំពង់សោម ត្រូវកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាំង ឃុំអូនឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ហើយឃុំទាំងនោះត្រូវប្តូរទៅជាសង្កាត់វិញ។ ទីតាំងរដ្ឋបាលក្រុងកំពង់សោម ត្រូវស្ថិតនៅក្នុងសង្កាត់រាម ៕