**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ណែនាំដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបន្ទាយមានជ័យ ត្រូវធ្វើការបិទទាំងស្រុងរាល់ល្បែងស៊ីសងខុសច្បាប់

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ជាមួយក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រីពាក់ព័ន្ធកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សង្គម បានបើកកិច្ចប្រជុំដែលប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រីពាក់ព័ន្ធកិច្ចការ សន្តិសុខ សណ្តាប់ធ្នាប់សង្គម។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ស្ថាប័នតុលាខេត្ត គណៈអភិបាលរងខេត្ត មេបញ្ជាការ កង កម្លាំង ទាំង៣ប្រភេទ អភិបាលក្រុង-ស្រុកទាំង៩ ប៉ុស្តិ៍ នគរបាល មេឃុំ-ចៅសង្កាត់ទាំង៦៧ទូទាំងខេត្ត ។

នាកាសនោះឯកឧត្តម អ៊ុំ រាត្រី ក៏បានមានមតិស្វាគមន៍យ៉ាង ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ព្រមទាំងប្រតិភូអមដំណើរ ដែលបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នោងបានលើកឡើងពីរបាយការណ៍សង្ខេប ដោយឯក ឧត្តម បានលើកឡើងថា នៅក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ កន្លងមកមានទីតាំងអាជីវកម្មឆ្នោតឡូតូចំនួន៧៤កន្លែង ក្នុងចំណោមទីតាំងទាំង៧៤ខាងលើនេះ គឺបានបិទឈប់ដំណើរការទាំងស្រុង ត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ។ ដោយឡែកទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ដូចមានខាងក្រោម ១-ក្រុមហ៊ុន-សហគ្រាសមានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន១៦ ទីតាំង, ២-ក្រុមហ៊ុន-សហគ្រាសមានលិខិតអនុញ្ញាតពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន១៧ទីតាំង, ៣-ហាងបញ្ចាំពុំមានលិខិតអនុញ្ញាត ចំនួន១៩កន្លែង ហាងបញ្ចាំទាំងអស់នេះ ក្រុមការងារចម្រុះ បានចុះធ្វើកិច្ចសន្យាបិទទីតាំង រួចរាល់ហើយដែរ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងថា យោងតាមបទបញ្ជាសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រួចមក គណ:កម្មការគ្រប់គ្រងល្បែងពាណិជ្មកម្ម កម្ពុជា (គ ល ក) ត្រូវបិទ និងនិរាករណ៍ អាជ្ញាប័ណ្ណដែលជាអាជីវកម្មល្បែងឆ្នោតផ្សងសំណាង និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងទូទាំប្រទេស ពិសេសនៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ព្រមទាំងជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចុះធ្វើបច្ចុប្បន្នភាពក្នុងខេត្ត និងធ្វើការបិទទាំងស្រុងរាល់ល្បែងខុសច្បាប់ទាំងអស់។

នាយឧត្តមសេនីយ៍ បានបន្តថា យើងមិនធ្វើតែរាល់ល្បែងខុសច្បាប់នោះទេ គឺត្រូវរួមគ្នាទប់ស្កាត់បទល្មើសចរាចរណ៍ បង្ការ បង្រ្កាប បទល្មើសផ្សេងទៀតដូចជា អ្នកចែកចាយគ្រឿងញៀន ក្មេងទំនើង ត្រូវដាក់ទោសឲ្យធ្ងន់បំផុត ដោយអនុវត្តតាមពាក្យស្លោក ៣កុំ ១រាយការណ៍គឺ ១៖កុំពាក់ព័ន្ធ ២៖កុំអន្តរាគមន៍ ៣៖កុំបន្ធូបន្ថយទោស (ជាសមត្ថកិច្ចតុលាការ) និង១ បើឃើញបទល្មើសហើយត្រូវរាយការណ៍ជូនសមត្ថកិច្ចបន្ទាន់។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា៖ដើម្បីឲ្យការបង្រ្កាបមានប្រសិទ្ធភាពបំផុតនោះ គឺអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធតាមមូលដ្ឋាន មិនត្រូវពាក់ព័ន្ធជាមួយគ្រប់បទល្មើស ជាដាច់ខាតទើបការបង្រ្កាបនោះ មានតម្លាភាព ប្រសិទ្ធភាព ទប់ស្កាត់បានទាន់ពេលវេលា ធ្វើឲ្យគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង