គណៈកម្មការទី៦ នៃរដ្ឋសភា ប្រជុំជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាអ្នកច្បាប់របស់រដ្ឋសភា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ និងលោកជំទាវ អនុប្រធាន បានអញ្ជើញប្រជុំជាមួយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេធិការរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាអ្នកច្បាប់របស់រដ្ឋសភា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកែសម្រួលខ្លឹមសារមួយចំនួនអោយស្របតាមច្បាប់រដ្ឋធម្មនុញ្ញ។
ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ និងលោកជំទាវ អនុប្រធាន បានអញ្ជើញប្រជុំជាមួយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេធិការរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាអ្នកច្បាប់របស់រដ្ឋសភា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកែសម្រួលខ្លឹមសារមួយចំនួនអោយស្របតាមច្បាប់រដ្ឋធម្មនុញ្ញ។