**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ឧបនាយកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ៖ លទ្ធផលល្អជាផ្លែផ្កា របស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានកើតចេញពីឯកភាព និងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាគូសបញ្ជាក់ថា លទ្ធផលល្អជាផ្លែផ្កានានាគួរជាទីមោទនៈបានកើតចេញពីឯកភាព និងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ ក្នុងការដឹកនាំ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាការ៉ាតេកម្ពុជា គួបផ្សំនឹងកិច្ចសហការយ៉ាស្អិតរមួត ក្នុងចំណោមមហាគ្រួសារកីឡាការ៉ាតេកម្ពុជា។

ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៩ ឆ្នាំ ២០២០-២០២៤ និងបន្តអាណត្តិទី១០ ឆ្នាំ ២០២៤-២០២៨របស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ទន្ទឹមនេះ ការតស៊ូព្យាយាម និងភាពអត់ធ្មត់ ដោយលះបង់នូវកម្លាំងកាយចិត្ត និងពេលវេលា តាមរយៈការប្រឹងប្រែងហ្វឹកហាត់ជាប្រចាំរបស់កីឡាករ កីឡាការិនី ក្រោមការយកចិត្តទុកដាក់របស់គ្រូបង្វឹកបានធ្វើឱ្យកម្រិតគុណផលកីឡា ព្រមទាំងកម្រិតបច្ចេកទេសជំនាញទាំង Kata និង Kumite ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាលទ្ធផល កម្ពុជាអាចដណ្តើមមេដាយជាច្រើន ក្នុងការប្រកួតកីឡាការ៉ាតេអន្តរជាតិ, ជាពិសេស ចំនួនមេដាយក្នុងការប្រកួតកីឡា SEA Games, លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្រ្ត។ ការណ៍នេះអាចចាត់ទុកជារបត់ប្រែប្រួលដ៏ធំមួយ មិនធ្លាប់មាន នៅក្នុងប្រវត្តិនៃវិស័យកីឡាការ៉ាតេកម្ពុជា។ ជាងនេះទៀត ឯកឧត្តមប្រធានសហព័ន្ធសង្កេតឃើញថា ចលនាកីឡាការ៉ាតេ ក្នុងសង្គម ក៏មានការរីកចម្រើនយ៉ាងរហ័សផងដែរ ដោយសិស្សគុនទូទាំងប្រទេស បច្ចុប្បន្នមានចំនួនរហូតដល់ ៨៨៥នាក់។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្ថែមថា «ស្របពេលដែលយើងកំពុងអបអរសាទរចំពោះសមិទ្ធផលនានា យើងក៏ត្រូវបន្តគិតគូរ អំពីទិសដៅទៅអនាគត នៃការរីកលូតលាស់នៃកីឡាការ៉ាតេរបស់កម្ពុជាផងដែរ។ ក្នុងនាមប្រធានសហព័ន្ធ ខ្ញុំយល់ថា កិច្ចការនេះទាមទានូវការយកចិត្តទុកដាក់ខ្ពស់ ជាពិសេស ការចូលរួមប្រកបដោយឆន្ទៈ និងស្មារតីបុរេសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់ពីរូបខ្ញុំផ្ទាល់ រហូតដល់ថ្នាក់ដឹកនាំ និងមន្រ្តីសហព័ន្ធ ក៏ដូចជាកីឡាករ-កីឡាការិនី គ្រូបង្វឹក និងគ្រូជំនួយទាំងអស់ផងដែរ»។

សម្រាប់អាណត្តិថ្មី ឆ្នាំ២០២៤-២០២៨ ឯកឧត្តមប្រធានសហព័ន្ធបានស្នើភាគីពាក់ព័ន្ធទាំងអស់ផ្តោតការយកចិត្តទុកដាក់លើចំណុចគន្លឹះមួយចំនួន ក្នុងការលើកកម្ពស់ «ចលនាការ៉ាតេ ដើម្បីទាំងអស់គ្នា» (Karate for all) តាមរយៈ ការបំផុសចលនាយុវជន និងមហាជនឱ្យចូលរួមហាត់ និងលេងកីឡា ជាការកម្សាន្តសប្បាយ និងដើម្បីសុខភាពឱ្យបានកាន់តែច្រើនកុះករ ក្នុងនោះ សហព័ន្ធអាចបង្កើត «ទិវាការ៉ាតេជាតិ» (National Karate Day) ជារៀងរាល់ឆ្នាំ នៅតាមទីធ្លាសាធារណៈណាមួយ ក្នុងរាជធានីភ្នំពេញ ឬខេត្តគោលដៅ។

បន្ថែមពីលើនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានជំរុញឱ្យបន្តការអភិវឌ្ឍបច្ចេកទេសជំនាញ តាមរយៈការបន្តពង្រឹងការហាត់ហ្វឹកហ្វឺនជំនាញ ដោយរៀបចំនូវសិក្ខាសាលាការ៉ាតេ សម្រាប់គ្រូបង្វឹកជំនាញ និងអាជ្ញាកណ្តាល ឬ ចៅក្រម ឱ្យបានដល់គ្រូបង្វឹកទាំងអស់ នៅតាមគ្រប់ក្លឹប ជាសមាជិកនៃសហព័ន្ធ។ ការបន្តការយកចិត្តទុកដាក់ខ្ពស់ លើការរៀបចំលក្ខណៈសម្បត្តិទ្រទ្រង់ សម្រាប់គ្រប់ការហ្វឹកហ្វឺនរបស់ក្រុមជម្រើសជាតិ ពិសេសជាមួយគ្រូបង្វឹកបរទេស ព្រមទាំងកៀរគរចំណូលបន្ថែមសម្រាប់ «មូលនិធិការ៉ាតេ» ផងដែរ។

គួរបញ្ជាក់ថា មហាសន្និបាតបានប្រកាសនូវសមាសភាពសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធអាណត្តិថ្មី ២០២៤-២០២៨ តាមរយៈការបោះឆ្នោត ដោយមានសមាជិកចំនួន ២៣រូប ក្នុងនោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជាប់ឆ្នោត បន្តដឹកនាំជាប្រធានសហព័ន្ធ អមដោយអនុប្រធាន៧រូប ឯកឧត្តម វ៉ាត់ ចំរើន ជាអគ្គលេខាធិការ៕រដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ៖ លទ្ធផលល្អជាផ្លែផ្កា របស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានកើតចេញពីឯកភាព និងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាគូសបញ្ជាក់ថា លទ្ធផលល្អជាផ្លែផ្កានានាគួរជាទីមោទនៈបានកើតចេញពីឯកភាព និងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ ក្នុងការដឹកនាំ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាការ៉ាតេកម្ពុជា គួបផ្សំនឹងកិច្ចសហការយ៉ាស្អិតរមួត ក្នុងចំណោមមហាគ្រួសារកីឡាការ៉ាតេកម្ពុជា។

ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៩ ឆ្នាំ ២០២០-២០២៤ និងបន្តអាណត្តិទី១០ ឆ្នាំ ២០២៤-២០២៨របស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ទន្ទឹមនេះ ការតស៊ូព្យាយាម និងភាពអត់ធ្មត់ ដោយលះបង់នូវកម្លាំងកាយចិត្ត និងពេលវេលា តាមរយៈការប្រឹងប្រែងហ្វឹកហាត់ជាប្រចាំរបស់កីឡាករ កីឡាការិនី ក្រោមការយកចិត្តទុកដាក់របស់គ្រូបង្វឹកបានធ្វើឱ្យកម្រិតគុណផលកីឡា ព្រមទាំងកម្រិតបច្ចេកទេសជំនាញទាំង Kata និង Kumite ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាលទ្ធផល កម្ពុជាអាចដណ្តើមមេដាយជាច្រើន ក្នុងការប្រកួតកីឡាការ៉ាតេអន្តរជាតិ, ជាពិសេស ចំនួនមេដាយក្នុងការប្រកួតកីឡា SEA Games, លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្រ្ត។ ការណ៍នេះអាចចាត់ទុកជារបត់ប្រែប្រួលដ៏ធំមួយ មិនធ្លាប់មាន នៅក្នុងប្រវត្តិនៃវិស័យកីឡាការ៉ាតេកម្ពុជា។ ជាងនេះទៀត ឯកឧត្តមប្រធានសហព័ន្ធសង្កេតឃើញថា ចលនាកីឡាការ៉ាតេ ក្នុងសង្គម ក៏មានការរីកចម្រើនយ៉ាងរហ័សផងដែរ ដោយសិស្សគុនទូទាំងប្រទេស បច្ចុប្បន្នមានចំនួនរហូតដល់ ៨៨៥នាក់។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្ថែមថា «ស្របពេលដែលយើងកំពុងអបអរសាទរចំពោះសមិទ្ធផលនានា យើងក៏ត្រូវបន្តគិតគូរ អំពីទិសដៅទៅអនាគត នៃការរីកលូតលាស់នៃកីឡាការ៉ាតេរបស់កម្ពុជាផងដែរ។ ក្នុងនាមប្រធានសហព័ន្ធ ខ្ញុំយល់ថា កិច្ចការនេះទាមទានូវការយកចិត្តទុកដាក់ខ្ពស់ ជាពិសេស ការចូលរួមប្រកបដោយឆន្ទៈ និងស្មារតីបុរេសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់ពីរូបខ្ញុំផ្ទាល់ រហូតដល់ថ្នាក់ដឹកនាំ និងមន្រ្តីសហព័ន្ធ ក៏ដូចជាកីឡាករ-កីឡាការិនី គ្រូបង្វឹក និងគ្រូជំនួយទាំងអស់ផងដែរ»។

សម្រាប់អាណត្តិថ្មី ឆ្នាំ២០២៤-២០២៨ ឯកឧត្តមប្រធានសហព័ន្ធបានស្នើភាគីពាក់ព័ន្ធទាំងអស់ផ្តោតការយកចិត្តទុកដាក់លើចំណុចគន្លឹះមួយចំនួន ក្នុងការលើកកម្ពស់ «ចលនាការ៉ាតេ ដើម្បីទាំងអស់គ្នា» (Karate for all) តាមរយៈ ការបំផុសចលនាយុវជន និងមហាជនឱ្យចូលរួមហាត់ និងលេងកីឡា ជាការកម្សាន្តសប្បាយ និងដើម្បីសុខភាពឱ្យបានកាន់តែច្រើនកុះករ ក្នុងនោះ សហព័ន្ធអាចបង្កើត «ទិវាការ៉ាតេជាតិ» (National Karate Day) ជារៀងរាល់ឆ្នាំ នៅតាមទីធ្លាសាធារណៈណាមួយ ក្នុងរាជធានីភ្នំពេញ ឬខេត្តគោលដៅ។

បន្ថែមពីលើនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានជំរុញឱ្យបន្តការអភិវឌ្ឍបច្ចេកទេសជំនាញ តាមរយៈការបន្តពង្រឹងការហាត់ហ្វឹកហ្វឺនជំនាញ ដោយរៀបចំនូវសិក្ខាសាលាការ៉ាតេ សម្រាប់គ្រូបង្វឹកជំនាញ និងអាជ្ញាកណ្តាល ឬ ចៅក្រម ឱ្យបានដល់គ្រូបង្វឹកទាំងអស់ នៅតាមគ្រប់ក្លឹប ជាសមាជិកនៃសហព័ន្ធ។ ការបន្តការយកចិត្តទុកដាក់ខ្ពស់ លើការរៀបចំលក្ខណៈសម្បត្តិទ្រទ្រង់ សម្រាប់គ្រប់ការហ្វឹកហ្វឺនរបស់ក្រុមជម្រើសជាតិ ពិសេសជាមួយគ្រូបង្វឹកបរទេស ព្រមទាំងកៀរគរចំណូលបន្ថែមសម្រាប់ «មូលនិធិការ៉ាតេ» ផងដែរ។

គួរបញ្ជាក់ថា មហាសន្និបាតបានប្រកាសនូវសមាសភាពសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធអាណត្តិថ្មី ២០២៤-២០២៨ តាមរយៈការបោះឆ្នោត ដោយមានសមាជិកចំនួន ២៣រូប ក្នុងនោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជាប់ឆ្នោត បន្តដឹកនាំជាប្រធានសហព័ន្ធ អមដោយអនុប្រធាន៧រូប ឯកឧត្តម វ៉ាត់ ចំរើន ជាអគ្គលេខាធិការ៕

អត្ថបទដែលជាប់ទាក់ទង