**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម**ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ ការយកចិត្តទុក​ដាក់​ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជា​កិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមាន​ជ្រោមជ្រែង និងមានការចូលរួម**កូនប្រុស និងទីប្រឹក្សារបស់លោកស្រី Sheikh Hasina ច្រានចោលការចោទប្រកាន់ ចំពោះក្រុមគ្រួសាររបស់ខ្លួន ថាបានប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ ២០១៥**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ សហជីពជាភាគីមួយដ៏សំខាន់ក្នុងការធានាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា**ឯកអគ្គរដ្ឋទូតវៀតណាម សង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ

អភិបាលខេត្តកំពង់ធំ៖​ ផ្លូវថ្នល់ជាសរសៃឈាមនៃសេដ្ឋកិច្ច សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន

ភ្នំពេញ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ថ្លែងថា ផ្លូវថ្នល់ ចាត់ទុកថាជាសរសៃឈាមនៃសេដ្ឋកិច្ច សម្រាប់អភិវឌ្ឍមូលដ្ឋាន និងប្រទេសជាតិឲ្យមានការរីកចម្រើន។

ប្រសាសន៍ដ៏មានអត្ថន័យនេះ លើកឡើងនៅក្នុងពិធីសំណេះសំណាល និងបិទការដ្ឋានគម្រោងមូលនិធិសង្កាត់ ឆ្នាំ២០២៤ គម្រោង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៧២៨ ម៉ែត្រ ទទឹង ០៦ ម៉ែត្រ និងលូទោលកាត់ ផ្លូវមុខកាត់ ០.៦០ ម៉ែត្រ ស្ថិតនៅភូមិ ម្លាវ និងភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តម នួន ផារ័ត្ន បន្ថែមទៀតថា សមិទ្ធផលនេះ គឺជាខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រុង និងសង្កាត់ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពីផ្លូវមួយទៅផ្លូវមួយ ជាពិសេសបានសាងសង់នៅផ្លូវបេតុងនេះ ដើម្បីលើកកម្ពស់សោភ័ណភាពនៅក្នុងមូលដ្ឋាន ,និងការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូនកសិផលគ្រប់ប្រភេទ ក្នុងការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានប្រកបដោយចីរភាព និងកាន់តែរីកចម្រើនបន្ថែមទៀត។

ឆ្លៀតឱកាសនេះឯកឧត្តមអភិបាលខេត្តកំពង់ធំ បានផ្ដល់នូវការដូ ទុកជាអនុស្សាវរីយ៍ដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្រយ៉ូវ ឧបត្ថម្ភនៅអំពូលសូឡាសម្រាប់បំភ្លឺផ្លូវនៅលើផ្លូវបេតុងនេះ ដែលមានប្រវែង ៧២៨ ម៉ែត្រ ព្រមទាំងបានអំពាវនាវដល់បងប្អូនប្រជា សូមចូលរួមថែរក្សាផ្លូវបេតុងនេះឲ្យបានគង់វង់យូរអង្វែង ចូលរួមដាំដើមឈើអមសងខាងផ្លូវបេតុង ដើម្បីលើកកម្ពស់សោភ័ណភាពផ្លូវ។

លោក ពេញ កែម អភិបាកក្រុងសឹងសែន បានឡើងអានរបាយការណ៍ បញ្ជាក់ថា ការអនុវត្តគម្រោងមូលនិធិសង្កាត់ក្នុងឆ្នាំ២០២៤ គម្រោងអាទិភាពរបស់សង្កាត់ទាំងប្រាំបី ក្នុងក្រុងស្ទឹងសែន បានធ្វើការសាងសង់ផ្លូវ បេតុង អាមេ ចំនួន ៧ ខ្សែ មានប្រវែង ២,៦៩៨ ម៉ែត្រ ផ្លូវក្រាលក្រួសក្រហម ៧ខ្សែរ ប្រវែង ៩,០១៨ ម៉ែត្រ និងលូដោះ ទឹកភ្លៀង ៣ខ្សែរ ប្រវែង ១,២៩០ ម៉ែត្រ ។ ដោយឡែក គម្រោងមូលនិធិសង្កាត់ស្រយ៉ូវ ឆ្នាំ២០២៤ នេះបានសាង សង់ផ្លូវបេតុង ១ខ្សែរ ប្រវែង ៧២៨ ម៉ែត្រ នៅភូមិម្នាវ និងភូមិពុកយុក ដែលចាប់ផ្តើមធ្វើការសាងសង់ នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០២៤ ហើយបានសាងសង់រួចរាល់នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង