**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

៥ឆ្នាំ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ប្រចាំកម្ពុជា បានកសាងស្នាដៃ និងសមិទ្ធផលជាច្រើន ដល់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យលោក អាសាដ យ៉ាកុប (Asad Yaqub), តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា, ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការងារ របស់ខ្លួននៅកម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោក អាសាដ យ៉ាកុប ដែលបានបំពេញការងារក្នុងអាណត្តិរយៈពេល ៥ ឆ្នាំ កន្លងមក និងបានកសាងស្នាដៃ និងសមិទ្ធផលជាច្រើន ដល់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៅកម្ពុជា, ពិសេស ការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកាលៈទេសៈដ៏លំបាកនៃការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលបានគាំទ្រកម្ពុជា ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ចាប់តាំងពីឆ្នាំ ២០០០ មក, ក្នុងវិស័យហិរញ្ញវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, កសិ-ពាណិជ្ជកម្ម និងវិស័យអប់រំ, ដែលជាលទ្ធផល បានជួយបង្កើតឱកាសការងារថ្មី, បង្កើនប្រាក់ចំណូល និង កាត់បន្ថយភាពក្រីក្រនៅកម្ពុជា គួរឱ្យកត់សម្គាល់ ។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យ IFC ពិនិត្យ និងជួយគាំទ្របន្ថែមដល់វិស័យថ្មី (Emerging Sectors) ដូចជា៖ វិស័យឌីជីថល និង សេដ្ឋកិច្ចបៃតង ព្រមទាំងវិស័យសហគ្រាសធុនតូច និងមធ្យម ផងដែរ ។

លោក អាសាដ យ៉ាកុប បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការស្អិតល្មួត រវាង IFC និងរាជរដ្ឋាភិបាល ក៏ដូចជា វិស័យឯកជននានា នាពេលកន្លងទៅ ដែលបានធ្វើឱ្យអាណត្តិកិច្ចរបស់ លោក បញ្ចប់ដោយជោគជ័យ ប្រកបដោយផ្លែផ្កាជាច្រើន ។ លោក អាសាដ យ៉ាកុប កោតសរសើរចំពោះ ទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និង IFC ក្នុងកិច្ចសហប្រតិបត្តិការលើកកម្ពស់ជីវភាពរបស់ប្រជាជន, ជាពិសេស លើវិស័យហិរញ្ញវត្ថុ ។ ជារួម, IFC បានជួយបង្កើនប្រភពហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) រហូតដល់ ៩៩% ក្នុងចំណោមវិស័យឯកជនសរុបទូទាំងប្រទេស និងបានផ្តល់សេវាកម្មហិរញ្ញវត្ថុ ដល់រាជរដ្ឋាភិបាល ក្នុងការបង្កើតឱ្យមានច្បាប់ National Payment System និងការរៀបចំច្បាប់ និង បទប្បញ្ញត្តិ ក្នុងការចែករំលែកព័ត៌មានឥណទាន (Credit-Information Sharing) ដូចជា ការបង្កើតឱ្យ មាន Private Credit Bureau ចាប់ពីឆ្នាំ ២០១២ រហូតមកដល់បច្ចុប្បន្ន ។ បន្ថែមលើនេះ, ក្រោមក្រប- ខណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP), IFC ក៏បានពង្រឹងសមត្ថភាពមន្រ្តី (Capacity Building) តាមរយៈការចូលរួមទស្សនកិច្ចសិក្សា, សិក្សាវគ្គបណ្តុះបណ្តាលនានា និងការផ្តល់សេវាទីប្រឹក្សា ដែលគាំទ្រ ដល់ការរៀបចំអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ។ លោក អាសាដ យ៉ាកុប បានជម្រាបជូនបន្ថែមថា ក្នុងអាណត្តិការងាររបស់លោក ក្នុងរយៈពេល ៥ ឆ្នាំ កន្លងទៅ, IFC បានបង្កើនទំហំវិនិយោគ ពីចំនួន ១៦៧.៥ លានដុល្លារអាម៉េរិក រហូតដល់ ៤៣៨.៥ លានដុល្លារអាម៉េរិក ដែលផ្តោតជារួមលើវិស័យហិរញ្ញវត្ថុ ។

ជាថ្មីម្តងទៀត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ និងបានជូនពរលោក អាសាដ យ៉ាកុប ទទួលបានជោគជ័យថ្មីជាបន្តបន្ទាប់ទៀត ក្នុងភារកិច្ចដ៏ ឧត្តុង្គឧត្តមរបស់លោក នាអនាគត ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ច- សហប្រតិបត្តិការជិតស្និទ្ធជាមួយ IFC ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អ ឱ្យកាន់តែរឹងមាំ បន្ថែមទៀត ។

អត្ថបទដែលជាប់ទាក់ទង