**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ

រដ្ឋមន្ត្រីក្រសួងធនធានទឹក ស្នើដល់ AFD ជួយពន្លឿនការងារគម្រោងអភិវឌ្ឍន៍ស្ទឹងស្វាយចេក ដើម្បីឱ្យភាគីទាំងពីរអាចចុះហត្ថលេខាលើឯកសារហិរញ្ញប្បទានក្នុងខែតុលា ឆ្នាំ២០២៤

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានអនុញ្ញាតឱ្យលោក Emmanuel DOLLFUS នាយកស្ដីទីនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍នានាលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។

ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ចំពោះគណៈប្រតិភូទីភ្នាក់បារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដែលបានឆ្លៀតពេលដ៏មមាញឹកដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានថ្លែងអំណរគុណដល់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ជាពិសេសសាធារណរដ្ឋបារាំងដែលតែងតែជួយគាំទ្រដល់ប្រទេសកម្ពុជាគ្រប់កាលៈទេសៈ និយាយដោយឡែកការចូលរួមចំណែកយ៉ាងធំធេងលើវិស័យធនធានទឹក និងឧតុនិយម។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ប្រតិភូបារាំងថា កម្មវិធីគ្រប់គ្រងធនធានទឹក និងផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា ជំហានទី១ (WAT4CAM-1) ដែលបាននិងកំពុងអនុវត្តនៅតាមបណ្តាខេត្តមួយចំនួន បានចូលរួមចំណែកយ៉ាងធំធេងក្នុងការធានានូវសុវត្ថិភាពទឹកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាកម្លាំងចលករជួយជំរុញដល់កំណើនសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលបានកំណត់យកទឹកជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញដល់ក្រុមការងារទាំងអស់សហការពន្លឿនការងារគម្រោង WAT4CAM ជំហានទី១ ដែលកំពុងអនុវត្ត និងបានសូមឱ្យភាគីបារាំងផ្តល់ជំនួយឥតសំណងសម្រាប់ការសិក្សាគម្រោង WAT4CAM ជំហានទី២ បន្តទៀត។ ជាពិសេសស្នើដល់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ជួយសហការពន្លឿនការងារគម្រោងអភិវឌ្ឍន៍ស្ទឹងស្វាយចេក ដើម្បីឱ្យភាគីទាំងពីរអាចចុះហត្ថលេខាលើឯកសារហិរញ្ញប្បទានក្នុងខែតុលា ឆ្នាំ២០២៤ និងអនុវត្ដភ្លាមៗ ដោយយកគំរូអនុវត្តស្ទឹងស្វាយចេកតាមបែបដំណោះស្រាយធម្មជាតិ (Natural Base Solution)។

តំណាងគណៈប្រតិភូទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) លោក Emmanuel DOLLFUS បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ជាពិសេសការចុះពិនិត្យដោយផ្ទាល់ពីវឌ្ឍនភាពគម្រោងក្រោមកម្មវិធី WAT4CAM ជំហានទី១ ក្នុងខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ និងបានថ្លែងនូវការកោតសរសើរដល់ក្រុមការងារអនុវត្តកម្មវិធី រួមទាំងក្រុមទីប្រឹក្សាបច្ចេកទេសដែលបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ តំណាងគណៈប្រតិភូបារាំងបានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើន។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមកំពុងសហការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) រៀបចំនីតិវិធីលក្ខខណ្ឌយោង និងសេចក្ដីព្រាងកិច្ចព្រមព្រៀង គម្រោងស្ដារឡើវិញ និងគ្រប់គ្រងស្ទឹងស្វាយចេកប្រកបដោយប្រសិទ្ធភាព ក្រោមហិរញ្ញប្បទានរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ដែលនឹងគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយភាគីសាធារណរដ្ឋបារាំងតំណាងដោយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅខែតុលា ឆ្នាំ២០២៤ ខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង