**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ កម្ពុជាកំពុងបោះជំហានយ៉ាងសំខាន់ក្នុងការធ្វើពាណិជ្ជកម្មកាបូន ក្រោមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្នុងនាមជាសមាជិកនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសកម្ពុជាប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅការអភិវឌ្ឍន៍ប្រកបដោយចីរភាព កាបូនទាប ដែលធន់នឹងអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ប្រទេសកម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសតិចតួច ដែលបានបោះជំហានយ៉ាងសំខាន់ ក្នុងការកសាងសមត្ថភាព និងការត្រៀមខ្លួន ក្នុងការធ្វើពាណិជ្ជកម្មកាបូន ក្រោមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ។ ហើយប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចប៉ុណ្ណោះ ដែលបានតាក់តែង គោលនយោបាយដ៏រឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងការអនុម័តគម្រោងកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈវិធានប្រតិបត្តិសម្រាប់មាត្រា៦ នេះ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសំដែងការជឿជាក់ថា អនុស្សរណៈដែលបានចុះហត្ថលេខាជាមួយ ប្រទេសសឹង្ហបុរី និងសាធារណរដ្ឋកូរ៉េ នាពេលខាងមុខ នឹងត្រួសត្រាយផ្លូវរបស់កម្ពុជា ក្នុងការកសាងខ្លួនក្លាយជាអ្នកដឹកនាំលើការធ្វើពាណិជ្ជកម្មកាបូន និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្រោមមាត្រា៦ ដែលអាចនាំកម្ពុជា ឆ្ពោះទៅគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងចូលរួមក្នុងសកម្មភាព អាកាសធាតុសកល កាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាមានមូលដ្ឋានដ៏រឹងមាំ នៅក្នុងការផ្សារភ្ជាប់ជាមួយទីផ្សារកាបូន ដោយបានបង្កើតនិងអនុវត្ដគម្រោង សម្រាប់ការធ្វើពាណិជ្ជកម្មកាបូនជាអន្ដរជាតិ តាមរយៈយន្ដការនានា មានជាអាទិ៍ យន្ដការអភិវឌ្ឍន៍ស្អាត (CDM) យន្ដការឥណទានកាបូនរួម (JCM) និងកម្មវិធីរ៉េដបូក។

សូមបញ្ចាក់ថា ក្រសួងបរិស្ថាន បានរៀបចំផ្សព្វផ្សាយ ស្ដីពីវិធានប្រតិបត្ដិសម្រាប់មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន កញ្ញា សូមី គីម តំណាងប្រចាំប្រទេសនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) តំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងអង្គការ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន និងភ្ញៀវកិត្ដិយស ជាច្រើននាក់ នៅទីស្ដីការក្រសួងបរិស្ថាន នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។

កញ្ញា សូមី គីម បានលើកឡើងថា កន្លងមកក្រសួងបរិស្ថាន បានគាំទ្រនិងបានសហការរៀបចំវិធានប្រតិបត្ដិសម្រាប់មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ ដើម្បីសម្រេចបានគោលដៅផែនការរួមចំណែក ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ (NDC) តាមរយៈហិរញ្ញប្បទានកាបូន។

កញ្ញា តំណាងប្រចាំប្រទេសនៃវិទ្យាស្ថានGGGI បានបន្ថែមថា អ្នកចូលរួមក្នុងសិក្ខាសាលា នឹងបានយល់ពីដំណើរការ ដែលបានបង្កើតឡើងនិងកំពុងអនុវត្ដ នៅក្រោមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងរួមគ្នាដើម្បីសម្រេចបាននូវគោលដៅរួមការធ្វើពាណិជ្ជកម្ម ដែលរួមចំណែកដល់ការកាត់បន្ថយ ឧស្ម័នផ្ទះកញ្ចក់។

យោងតាមបច្ចុប្បន្នភាពនៃផែនការរួមចំណែក ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិស្ដីពី ការប្រែប្រួលអាកាសធាតុ (NDC) តាមរយៈហិរញ្ញប្បទានកាបូន កម្ពុជាបានប្ដេជ្ញាក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៤១,៧% ស្មើនឹង ៦៤,៦ លានតោន សមមូលកាបូនក្នុងមួយឆ្នាំ ត្រឹមឆ្នាំ២០៣០។ វិស័យ នីមួយៗ រួមមាន៖ វិស័យព្រៃឈើនិងការប្រើប្រាស់ដីផ្សេងៗ វិស័យថាមពល វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងសំណល់សំរាម ប្លាស្ទិក ដែលបានកំណត់នូវបញ្ហាប្រឈម និងឱកាសសម្រាប់ការកាត់បន្ ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់៕

អត្ថបទដែលជាប់ទាក់ទង