**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ឯកឧត្តម វង សូត ជួបសំណេះសំណាលជាមួយប្រជាកសិករដាំម្រេច ស្វាយចន្ទី កៅស៊ូ កាហ្វេ ស្វាយ ទុរេន និងស្រូវ នៅក្រុមហ៊ុន សិលាផិបភើរ ខូអិលធីឌី

ភ្នំពេញ៖ បន្ទាប់ពីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងប្រធានភូមិ រួចមក ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា អមដំណើរដោយ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភាមណ្ឌលត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាសហគមន៍ដាំម្រេច ស្វាយចន្ទី កៅស៊ូ កាហ្វេ ស្វាយ ធូរ៉េន និងស្រូវ ព្រមទាំងពិនិត្យមើលខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនផលិតម្រេចស្អាត “សិលាផិបភើរ ខូអិលធីឌី” ជាក្រុមហ៊ុនផលិត និងនាំផលិតផលម្រេច ចេញទៅក្រៅប្រទេស ដែលមានទីតាំងស្ថិតនៅភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល ដើម្បីស្វែងយល់អំពីសុខទុក្ខរបស់បងប្អូនប្រជាកសិករ ភាពជោគជ័យ និងបញ្ហាប្រឈមផ្សេងៗ ក្នុងការបង្កបង្កើនផលកសិកម្មរបស់បងប្អូន។

ឯកឧត្តម បានផ្តល់អនុសាសន៍ដល់បងប្អូនប្រជាកសិករ ឱ្យបន្តសហការគ្នាឱ្យបានល្អជាសហគមន៍ក្នុងការបង្កបង្កើនកសិផលរបស់ខ្លួន និងត្រូវស្វែងយល់ពីទីផ្សារកសិផលឱ្យបានច្បាស់លាស់ ព្រមទាំងស្វែងរកដៃគូទទួលទិញកសិផលឱ្យបានល្អ ដើម្បីរក្សាបាននូវស្ថិរភាពថ្លៃ និងចំណូលរបស់បងប្អូន។

បន្ទាប់ពីសំណេះសំណាលជាមួយប្រជាកសិកររួចមក ឯកឧត្តមអនុប្រធានទី២រដ្ឋសភាបានអញ្ជើញពិនិត្យមើលខ្សែសង្វាក់ផលិតកម្មក្រុមហ៊ុន សិលាផិបភើរ ខូអិលធីឌី។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានសំណូមពរដល់ក្រុមហ៊ុន “សិលាផិបភើរ” បន្តជួយគាំទ្រប្រជាកសិករដាំម្រេចនៅក្នុងសហគមន៍ តាមរយៈការបង្កើនផលិតកម្មរបស់ខ្លួន បង្កើនប្រមូលទិញម្រេចពីកសិករក្នុងមូលដ្ឋាន និងការផ្តល់ស្តង់ដារបច្ចេកទេសដាំដុះដល់ប្រជាកសិករជាដើម។

ឯកឧត្តម ក៏បានកោតសរសើរ និងអរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុន ដែលមានទស្សនវិស័យប្រកបដោយក្តីស្រលាញ់ក្នុងការផលិត និងកែច្នៃផលិតផលម្រេចរបស់កម្ពុជា ប្រកបដោយស្តង់ដារអនាម័យខ្ពស់ លក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសទៀតផង៕

អត្ថបទដែលជាប់ទាក់ទង