សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល និងលោកជំទាវ ដែលបានចូលរួមនូវថវិកា ១២លានរៀល ក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ ដែលបានចូលរួមនូវថវិកាដោយស្ម័គ្រចិត្តចំនួន ១២.០០០.០០០រៀល (ដប់ពីរលានរៀល) ក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
សារលិខិតថ្លែងអំណរគុណរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារដូចខាងក្រោម៖
«ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវដែលបានចូលរួមនូវថវិកាដោយស្ម័គ្រចិត្តចំនួន ១២.០០០.០០០រៀល (ដប់ពីរលានរៀល) ក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះកាយវិការនិងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវ សរបញ្ជាក់អំពីឆ្លងមហាសាមគ្គី ស្មារតីជាតិខ្មែរតែមួយ ដើម្បី សុខសន្តិភាពអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរួមទាំងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែរឹងមាំប្រកបដោយចីរភាព។
ជាមួយទឹកចិត្តដ៏ថ្លៃថ្លានេះ ខ្ញុំសូមជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រីនិងលោកជំទាវ បានជួបប្រទះ តែនឹងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ» ៕